រដ្ឋាភិបាលនីការ៉ាហ្គ័ បិទអង្គការក្រៅរដ្ឋាភិបាលចំនួន ១.៥០០

កាសែតផ្លូវការរបស់ប្រទេសនីការ៉ាហ្គ័បានរាយការណ៍ពីការអនុវត្តសេចក្តីសម្រេចដែលប្រកាសនាពេលថ្មីៗនេះដោយអនុប្រធានាធិបតី រ៉ូសារីយូ មូរីលឡូ ( Rosario Murillo)  ដើម្បីបិទអង្គការមិនមែនរដ្ឋាភិបាលចំនួន ១.៥០០ដែលភាគច្រើនជាអង្គការសាសនាដោយបញ្ជាក់ថា រាល់ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវផ្ទេរទៅរដ្ឋ។

ការសម្រេចចិត្តដែលត្រូវបានអនុម័តដោយរដ្ឋមន្ត្រីមហាផ្ទៃ និងប្រកាសផ្សាយតាមកាសែត ឡា ហ្គាសេតា ( La Gaceta) ជា កាសែតផ្លូវការរបស់ប្រទេសនេះ ។ ការបិទនេះគឺក្រោមការចោទប្រកាន់ថា ពួកគេ ខកខាន ក្នុងការបំពេញកាតព្វកិច្ចមួយចំនួន។

កាតព្វកិច្ចទាំងនេះរួមមានការបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរបស់ពួកគេសម្រាប់រយៈពេលពីមួយទៅ ៣៥ ឆ្នាំ ដោយមានការវិភាគលម្អិតនៃប្រាក់ចំណូល និងការចំណាយ កំណត់ត្រាការទូទាត់ ព័ត៌មានលម្អិតអំពីការបរិច្ចាគ និងក្រុមប្រឹក្សាភិបាលរបស់ពួកគេ។

យោងតាមគេហទំព័រឯករាជ្យមួយចំនួនបាន រាយការណ៍ថា អង្គការមិនមែនរដ្ឋាភិបាលមិនត្រូវបានជូនដំណឹងជាមុនណាមួយឡើយ តែរដ្ឋាភិបាលបានចោទប្រកាន់អង្គការទាំងនេះថាបានរារាំងការត្រួតពិនិត្យរបស់ក្រសួងមហាផ្ទៃ។

នៅក្រោមកិច្ចព្រមព្រៀងថ្មី ការិយាល័យអគ្គមេធាវីនឹងទទួលខុសត្រូវចំពោះការផ្ទេរចលនវត្ថុ និងអចលនវត្ថុក្នុងនាមរដ្ឋនីការ៉ាហ្គ័។

ចាប់តំាងពីផ្ទុះការតវ៉ាប្រឆាំងនៅក្នុងឆ្នាំ២០១៨ មក រដ្ឋាភិបាលនៃប្រទេសនេះ បានរំលាយអង្គការក្រៅរដ្ឋាភិបាលចោលអស់ចំនយន ៥.២០០ អង្គការមកហើយ ។

Daily Program

Livesteam thumbnail