រដ្ឋផ្លរីដា៖ ការធ្វើវិសោធនកម្មគាំទ្រការរំលូតកូនត្រៀមអាចនឹងបរាជ័យ

ការស្ទង់មតិថ្មីបង្ហាញថាការធ្វើវិសោធនកម្មការលើច្បាប់រំលូតកូននៅរដ្ឋផ្លរីដាទំនងជានឹងបរាជ័យ ។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានកាតូលិក ។

ការស្ទង់មតិថ្មីមួយដែលចេញផ្សាយនៅសប្តាហ៍នេះ បានរកឃើញថាមានតែ ៤៦ភាគរយ នៃអ្នកបោះឆ្នោតរដ្ឋផ្លរីដាប៉ុណ្ណោះដែលគាំទ្រវិសោធនកម្មវិធានការបោះឆ្នោតដែលនឹងស្របច្បាប់សម្រាប់ការរំលូតកូន ។

ប្រសិនបើផែនការវិសោធនកម្មនៅរដ្ឋផ្លរីដា មិនអាចទទួលការគាំទ្រទេនោះ វានឹងក្លាយជាវិសោធនកម្មគាំទ្រការរំលូតកូនដំបូងគេដែលត្រូវបានផ្តួលរំលំនៅក្នុងការបោះឆ្នោតតាមរដ្ឋនៅសហរដ្ឋអាមេរិក។ 

តាមការផ្តួចផ្តើមវិសោធនកម្មនេះប្រសិនបើត្រូវគេអនុម័តដោយការបោះឆ្នោតនឹងអនុញ្ញាតឱ្យការរំលូតកូនហួសពីចំណុចនៃការរស់រានមានជីវិតតាមរយៈការមានផ្ទៃពោះទាំងប្រាំបួនខែ ប្រសិនបើត្រូវបានកំ​ណត់ដោយអ្នកផ្តល់សេវាថែទាំសុខភាពថាចាំបាច់សម្រាប់សុខភាពរបស់ម្តាយ។

តាមជំនឿរបស់ព្រះសហគមន៍កាតូលិក ជីវិតគឺជាពន្លឺហើយព្រះសហគមន៍កាតូលិកមិនដែលគាំទ្រឲ្យមាន ច្បាប់រំលូតកូនឡើយ៕

Daily Program

Livesteam thumbnail