រដ្ឋបាលអាមេរិកយកពន្ធថ្មីលើមុខទំនិញប្រទេសមួយចំនួនបូករួមទាំងកម្ពុជាដែលមានខ្ពស់ជាងគេ៤៩ភាគរយ

ប្រធានាធិបតីអាម៉េរិក លោកដូ ណាល់ត្រាំ នៅថ្ងៃទី ២ មេសា បានប្រកាសយកពន្ធនាំចូលទំនិញថ្មីពីប្រទេសជាច្រើន ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលខ្ពស់ជាងគេប្រមាណជិត៥០ភាគរយ តាមពីក្រោយដោយឡាវ វៀតណាម ស្រីលង្កា។ការសម្រេចដំឡើងពន្ធថ្មីលើកម្ពុជា គឺដោយសារកម្ពុជាបានយកពន្ធលើមុខទំនិញរបស់អាម៉េរិកជិត១០០ភាគរយនាពេលកន្លងមក។
ក្នុងតារាងបញ្ជីប្រទេសដែលអាម៉េរិកសម្រេចដំឡើងពន្ធថ្មីលើមុខទំនិញ គឺប្រទេសកម្ពុជាឈរលើកំពូលតារាដែលមានប្រមាណ៤៩ភាគរយ។ប្រទេសផ្សេងទៀតដែលប្រឈមនឹងការដំឡើងពន្ធក្នុងអត្រាខ្ពស់បំផុតនោះ រួមមានវៀតណាម ៤៦% ស្រីលង្កា ៤៤% បង់ក្លាដែស ៣៧% ចិន ៣៤% ឥណ្ឌា ២៦% កូរ៉េខាងត្បូង ២៥% ជប៉ុន ២៤% និងប្រទេសក្នុងសហភាពអឺរ៉ុប ២០%។ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដែលស្មើនឹង ៣៧.៩% នៃតម្លៃនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់មក។
លោក Trump បានបង្ហាញពន្ធនាំចូល ដែលគាត់ហៅថា «ពន្ធគយ» និងមានចាប់ពី ១០% ដល់ ៤៩%។ ក្នុងន័យសាមញ្ញបំផុត៖ សហរដ្ឋអាមេរិកនឹងធ្វើចំពោះដៃគូពាណិជ្ជកម្មរបស់ខ្លួននូវអ្វីដែលគាត់បាននិយាយថា ពួកគេបានធ្វើចំពោះសហរដ្ឋអាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយ។
លោកបានថ្លែងថា៖ «ប្រជាជនអាមេរិកដែលជាអ្នកបង់ពន្ធត្រូវបានគេកេងចំណេញអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ «ប៉ុន្តែ វានឹងមិនកើតឡើងទៀតទេ»។ លោកប្រធានាធិបតីបានសន្យាថា «ការងារ និងរោងចក្រ នឹងត្រលប់មកប្រទេសរបស់យើងវិញ»។
លោកបានចាត់ទុកវាមិនគ្រាន់តែជាបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាសំណួរអំពីសន្តិសុខជាតិ ដែលគំរាមកំហែងដល់ «របៀបរស់នៅរបស់យើង»។
នៅឆ្នាំ ២០២៤ កម្ពុជាបាននាំចេញទំនិញទៅអាម៉េរិកមានតម្លៃ ៩,៩២ ពាន់លានដុល្លារ កើនឡើង ១១,៤ ភាគរយ ខណៈការនាំចូលពីសហរដ្ឋអាម៉េរិកមកកម្ពុជាមានចំនួន ២៦៤,១៥ លានដុល្លារ កើនឡើង ២,៧ ភាគរយ។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងប្រទេសទាំងពីរឈានដល់ ១០.១៨ ពាន់លានដុល្លារ កើនឡើង ១១.២% ធៀបនឹងឆ្នាំ ២០២៣។ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកភាគច្រើនរួមមានសម្លៀកបំពាក់ ទំនិញ និងស្បែកជើង៕

Daily Program
