រដ្ឋនីការ៉ាហ្គ័រ បណ្ដេញប្រធានសភាលោកអភិបាលព្រះសហគមន៍
លោក កាឡូស អេនរិន ហេរេរ៉ា ហ្គូទ្យែរ៉េ ( Carlos Enrique Herrera Gutiérrez) អភិបាលនៃព្រះសហគមន៍ ជីណូតេហ្គា (Jinotega) និងជាប្រធានក្រុមអន្តរសភាលោកអភិបាលនៃប្រទេសនីការ៉ាហ្គ័រ ត្រូវអាជ្ញាធរនៃប្រទេសនេះ និរទេសទៅប្រទេសហ្គាតេម៉ាឡា ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអភិបាល គឺជាអភិលនៃព្រះសហគមន៍ទីបីនៅប្រទេស នីការ៉ាហ្គ័រ ដែលត្រូវបានអាជ្ញាធររបស់ប្រទេសនេះបណ្តេញចេញ។
លោកអភិបាលដែលមានអាយុ ៧៥ ឆ្នាំ ទៅហើយ ត្រូវបានបណ្តេញចេញបែបនេះបន្ទាប់លោកបានធ្វើ ការរិះគន់ជាសាធារណៈ ចំពោះអាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤នាពិធីថ្វាយអភិបូជាមួយ ។
នៅក្នុងពេលនោះ លោកអភិបាល បានសម្តែងការខកចិត្តរបស់លោកចំពោះព្រឹត្តិការណ៍ដែលមានសំលេងរំខានជាបន្តបន្ទាប់ដែលរៀបចំដោយរដ្ឋាភិបាលក្នុងតំបន់ដែលរំខានដល់ពិធីសាសនាផ្សេងៗ។
នៅក្នុងអំឡុងពេលនោះ លោកបានលើកឡើងថា អ្វីដែលអាជ្ញាធរមូលដ្ឋានទាំងអស់កំពុងធ្វើគឺពិសិដ្ឋ... យើងសុំការអភ័យទោសពីព្រះជាម្ចាស់សម្រាប់ពួកគេ និងសម្រាប់ខ្លួនយើង។ សារនេះត្រូវបានចែករំលែក ហើយក៏ត្រូវបានដឹងដល់អាជ្ញាធររហូតដល់មានករណីបែបនេះ៕