យូនីសេហ្វ៖ កុមារយ៉ាងហោចណាស់ម្នាក់គឺបានស្លាប់ឬរងរបួសនៅរៀងរាល់១៤នាទីម្នាក់

អង្គការយូនីសេហ្វបានអះអាងថា ជម្លោះបានកំពុងតែធ្វើឲ្យកុមាររាប់លាននាក់ត្រូវផ្លាស់ទីលំនៅ ឬស្លាប់។
អង្គការនេះ បានចេញការព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង កំពុងបង្កឲ្យកុមារម្នាក់រត់ចេញពីផ្ទះរៀងរាល់ ៥ វិនាទីម្តង ហើយក្រៅពីនោះគឺមាន កុមារយ៉ាងហោចណាស់ម្នាក់បានស្លាប់ ឬរងរបួសរៀងរាល់ ១៥ នាទីម្តង។
អង្គការនេះបានអះអាងថា គិតត្រឹមឆ្នាំ ២០២៥ នៅលើពិភពលោកមាន កុមារប្រមាណ ៤៥ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ពោលគឺមានការរកើនឡើង ៤១% គ្រាន់តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
អង្គការយូនីសេហ្វដែលបានធ្វើសកម្មភាពនៅតំបន់រងគ្រោះជាច្រើនអស់ប្រមាណជា ៧០ឆ្នាំមកហើយបានព្រមានថា ប្រតិបត្តិការរបស់ខ្លួនឥឡូវនេះមានហានិភ័យដោយសារតែកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះនៅលើពិភពលោកគឺកំពុងជួបប្រទះជម្លោះផ្សេងៗគ្នាជាច្រើន រួមទាំងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន សង្រ្គាមស៊ីវិលស៊ីរី និងសង្រ្គាមនៅយេម៉ែន។
ប្រភពដដែលបានបន្តថា កុមារម្នាក់ក្នុងចំណោមកុមារពីរនាក់គឺបានកំពុងតែរស់នៅក្នុងតំបន់ស្ថិតនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះ ហើយមិនតែប៉ុណ្ណោះគេបានឲ្យដឹងថា មានកុមារជិត ១00 លាននាក់ប្រឈមនឹងអំពើហិង្សា៕
Daily Program
