យុវជនជឿថា ពិភពលោកនឹងមានគ្រោះថ្នាក់នៅពេលអនាគត
មុនពេលសន្និសីទពិភពលោកស្តីពីបរិស្ថានលើកទី ២៩ ដែលគេគ្រោងធ្វើនៅប្រទេសអាហ្សេបៃហ្សង់ យុវ ជនជាច្រើនបានដឹងអំពីវិបត្តិនៃអាកាសធាតុ ហើយនៅក្នុងនោះ មានយុវជនដ៏លើសលប់ជឿថា ពិភពលោកនឹងមានគ្រោះថ្នាក់នៅពេលអនាគត ។
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា ៨៤ភាគរយនៃយុវវ័យ១០.០០០ នាក់ដែលគេបាន ធ្វើសម្ភាសន៍ ទទួលស្គាល់និងចាត់ទុកវិបត្តិអាកាសធាតុថាជាគ្រោះថ្នាក់ដ៏សំខាន់ដែលគំរាមកំហែងដល់អនាគតរបស់ពួកគេ ដូច្នេះពួកគេត្រូវការឧបករណ៍ជាក់ស្តែងដើម្បីអន្តរាគមន៍ និងធ្វើឱ្យមានការផ្លាស់ប្តូរ នៅអនាគតដ៏សោះកក្រោះ។
នៅក្នុងបទសម្ភាសន៍ជាមួយវ៉ាទីកង់ញូវ នៅខាងក្រៅបទបង្ហាញកម្រិតខ្ពស់នៅមួយ នៅក្នុងទីក្រុងរ៉ូម លោកស្រីបណ្ឌិត គ្រីស្ទីណា ហ្វីណូកជី ម៉ាញ (Cristina Finocchi Mahne )សមាជិកក្រុមប្រឹក្សាភិបាលនៃសាលាពាណិជ្ជកម្ម Fordham's Gabelli ក្នុងទីក្រុងញូវយ៉ក និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យកាតូលិកបេះដូងពិសិដ្ឋ នៅទីក្រុងមីឡាន បាននិយាយថា មធ្យោបាយសំខាន់មួយដើម្បីចូលរួមជំរុញមនុស្សជំនាន់ថ្មីក្នុងការផ្លាស់ប្តូរ គឺពិតជាដំណោះស្រាយដែលអាចធ្វើអោយពិភពលោកមានភាពប្រសើរឡើង។
លោកស្រីបានលើកឡើងថា ការដាក់បញ្ចូលបញ្ហាអាកាសធាតុទៅក្នុងបញ្ហាសង្គម វាមិនត្រឹមតែលើកម្រិតទំនាក់ទំនងនឹងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាក៏ជាទំនាក់ទំនងនៃការគិតជាក់ស្តែងផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា យុវជនជំនាន់ក្រោយដែលមានការយល់ដឹងនិងមានឆន្ទះ ជាក់ស្តែងបែបនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរមិនត្រឹមតែនៅក្នុងការផ្លាស់ប្តូរថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងបរិយាកាសសេដ្ឋកិច្ច និងសង្គមផងដែរ៕