ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរិះគន់ទង្វើរបស់តាលីបង់ចំពោះស្ត្រីនៅអាហ្វហ្គានីស្ថាន
ម្ចាស់ជ័យលាភីណូបែលសន្តិភាព ម៉ាឡាឡា យូសាហ្វហ្សៃ (Malala Yousafzai)បានព្រមានប្រឆាំងនឹងការគាបសង្កត់របស់របបតាលីបង់ចំពោះស្ត្រី ដែលពួកគេទទួលបានការអប់រំ។
ម៉ាឡាឡា យូសាហ្វហ្សៃ សកម្មជនអប់រំប៉ាគីស្ថានដែលឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការលើកកម្ពស់សិទ្ធិកុមារក្នុងការអប់រំ និងប្រឆាំងការគាបសង្កត់ស្រ្តី បានថ្លែងទៅកាន់រដ្ឋមន្ត្រី និងបញ្ញាវ័ន្ត រាប់សិបនាក់មកពីប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនថា របបតាលីបង់មិនបានមើលឃើញស្រ្តីជាមនុស្សទេ។
តាមពិតទៅសន្និសីទនេះក៏មានការអញ្ជើញតំណាងរបបតាលីបង់ចូលរួមផងដែរ ប៉ុន្តែរបបតាលីបង់បានបដិសេធមិនចូលរួម។
រដ្ឋាភិបាលតាលីបង់បានបដិសេធមិនឆ្លើយតបនឹងសំណើរសុំធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់អ្នកតស៊ូមតិ ដោយប្រាប់ថា ពួកគេគោរពសិទ្ធិស្ត្រីស្របតាមការបកស្រាយរបស់ពួកគេអំពីវប្បធម៌អាហ្វហ្គានីស្ថាន និងច្បាប់អ៊ីស្លាម។
របបតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានឡើងវិញនៅក្នុងឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ របបនេះនៅមិនទាន់ទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលណានោះឡើយ៕