មូលនិធី Knights of Columbus បរិច្ចាគម៉ាស៊ីនផ្សព្វផ្សាយចល័តជូនបុរីវ៉ាទីកង់
មូលនិធិ Knights of Columbus បាន សម្រេចចិត្តបរិច្ចាគនូវម៉ាស៊ីនផ្សព្វផ្សាយចល័តមួយគ្រឿងជូនដល់បុរីវ៉ាទីកង់ដើម្បីលើកកម្ពស់កម្មវិធីប្រកាសដំណឹងល្អ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ម៉ាស៊ីនផ្សព្វ ផ្សាយចល័តនេះ ត្រូវបានសម្ភោធឲ្យដំណើរកាដោយ លោក ប៉ាវឡូ រូហ្វីនី (Paolo Ruffini) អ្នកទទួលខុសត្រូវខាងក្រសួងប្រព័ន្ធផ្សព្វផ្សាយរបស់សន្តអាសនៈ កាលពីចុងសប្តាហ៍មុន ។
លោកបានលើកឡើងថា ម៉ាស៊ីនផ្សាយចល័តដែលបំពាក់នៅលើរថយន្តនេះ ត្រូវបានរៀបចំនិងបំពាក់ឡើង ដើម្បីត្រៀមខ្លួនសម្រាប់បម្រើដំណើរការផ្សព្វផ្សាយនៅក្នុងពិធីបុណ្យអំណរសប្បាយប្រចាំឆ្នាំ២០២៥ ដែលនឹងមានព្រឹត្តិការណ៍ជាច្រើន ។
លោកបានថ្លែងអំណរគុណដល់អស់អ្នកដែលមានចិត្តសប្បុរសដែលបានចូលរួមចំណែកក្នុងការផ្តល់នូវអំណោយសម្រាប់ទ្រទ្រង់ កម្មវិធីផ្សាយនៅក្នុងអំឡុងពេលនោះ និង ការបន្តការប្រកាសដំណឹងល្អផ្សេងៗ។
ម៉ាស៊ីនផ្សាយចល័តនេះ បំពាក់ដោយ បច្ចេក វិទ្យាកំពូល ហើយពិតជាអាចជំរុញការផ្សព្វ ផ្សាយទៅដល់មនុស្សជាច្រើន ដែលមិនមានឱកាសបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយផ្ទាល់នៅក្នុងទីក្រុង៕