មហាវិទ្យាល័យអប់រំជំនឿមួយរបស់ព្រះសហគមន៍នៅក្រុងអាឡេប៉ូរងការទម្លាក់គ្រាប់បែក

នៅពេលដែលជម្លោះបន្តកើតឡើងនៅក្នុងប្រទេសស៊ីរី មហាវិទ្យាល័យ ហ្វ្រង់ស៊ីស្កេន ទឹកដីពិសិដ្ឋ( Franciscan Holy Land )ក្នុងទីក្រុងអាឡេប៉ូ ត្រូវបានរងការខូចខាតដោយការទម្លាក់គ្រាប់បែកមួយ ។

តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ អគារនៃមហាវិទ្យាល័យបានរងការខូចខាតយ៉ាងខ្លាំងដោយការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃទី១ ខែធ្នូ។

គណៈគ្រប់គ្រងមហាវិទ្យាល័យអប់រំជំនឿនោះបានបញ្ជាក់ថា អគាររងការខូចខាតធ្ងន់ធ្ងរប៉ុន្តែសំណាងមិនមានជនរងគ្រោះទេ។

មហាវិទ្យាល័យនេះ មានទីតាំងនៅ ក្បែរព្រះវិហារ ដែលជាកន្លែងគ្រិស្តបរិស័ទតែងតែប្រារព្ធពិធីថ្វាយអភិបូជា ។

លោក ហ្វ្រង់សេស្កូ ប៉ាតុង (Francesco Patton) បូជាចារ្យនៅព្រះវិហារនោះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «សូមអរគុណដល់ព្រះជាម្ចាស់ ដែលគ្រិស្តបរិស័ទគ្មានអ្នកស្លាប់ ឬរបួសទេ។ មាន​តែ​អគារ​ខូច​ខាត»

លោកបូជាចារ្យបានបន្តថា ភាពតានតឹងនិងការភ័យខ្លាចកាន់តែខ្លាំងបានបន្តកើតមានជាថ្មី ក្នុងចំណោមប្រជាជនស៊ីវិលនៃទីក្រុង អាឡេប៉ូទាក់ទងនឹង "ការវិវត្តដែលមិនអាចទាយទុកជាមុនបាននៃការប្រឈមមុខគ្នាដែលកំពុងបន្ត ។

មហាវិទ្យាល័យនេះគ្រាន់តែជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនដែលរងការខូចខាតនៅក្នុងទីក្រុងអាឡេប៉ូ ដែលជាទីក្រុងចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក បន្ទាប់ពីមានការផ្ទុះអំពើហិង្សាជាង១០ឆ្នាំនៅក្នុង សង្រ្គាមស៊ីវិលស៊ីរី រវាងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងកងកម្លាំងរដ្ឋាភិបាល៕

Daily Program

Livesteam thumbnail