មន្រ្តីកំពូលសន្តអាសនៈនិងមន្រ្តីសិទ្ធិមនុស្សរុស្ស៊ីពិភាក្សាអំពីសិទ្ធិមនុស្ស

វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈ និងលោកស្រី តាត្យាណា មូស្កាកូវ៉ា ( Tatiana Moskalkova )ស្នងការសិទ្ធិមនុស្សរបស់សហព័ន្ធរុស្ស៊ីបានជួបពិភាក្សាគ្នាតាមវីដេអូខុនហ្វេរ៉េន។

ប្រភពដដែលបានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សាតាមអនឡាញនេះ ភាគីទាំងពីរ បានពិភាក្សា អំពី "តម្រូវការការពារសិទ្ធិមនុស្សជាមូលដ្ឋានដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិក្នុងបរិបទនៃជម្លោះបច្ចុប្បន្ន" និងសម្តែងការដឹងគុណចំពោះតួនាទីរបស់លោកស្រីក្នុងការដោះលែងបុព្វជិតអ៊ុយក្រែនពីរនាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យព័ត៌មាន សន្តអាសនៈ កាលពីថ្ងៃពុធវាបានកត់សម្គាល់ថានៅថ្ងៃច័ន្ទទី ១៦ ខែកញ្ញា លោកកាឌីណាល់ និង​លោកស្រី មូស្កាកូវ៉ា ពិតបានពិភាក្សាគ្នាមែន។​

ប្រភពបានបញ្ជាក់ដោយខ្លីថា នៅក្នុងជំនួបនោះ លោកកាឌីណាល់ បានសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារសិទ្ធិមនុស្សជាមូលដ្ឋានដូចដែលបានរៀបរាប់នៅក្នុងអនុសញ្ញាអន្តរជាតិនៅក្នុងបរិបទនៃជម្លោះ។

ប្រភពដដែលបានបន្តថា នៅក្នុងជំនួបភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាមនុស្សធម៌ជាច្រើនជាពិសេសសំដៅទៅលើជំនួយសម្រាប់ទាហានអ៊ុយក្រែនដែលត្រូវបានឃុំខ្លួនជាអ្នកទោសនៅសហព័ន្ធរុស្ស៊ី និងការដោះដូរទាហានដែលជាប់ឃុំនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន៕

Daily Program

Livesteam thumbnail