មន្ត្រីវ៉ាទីកង់​​ស្នើសុំបញ្ឈប់ការអុជអាល មុនពេល​សង្រ្គាមមិនទាន់ធ្ងន់ធ្ងរ

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអុជអាល មុនពេលដែលសង្រ្គាមឈានដល់ដំណាក់កាលកាន់តែធ្ងន់ធ្ងរពិបាកនឹងធ្វើការស្តារសន្តិភាពឡើង ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាកង្វល់របស់លោកកាឌីណាល់ ពាក់ព័ន្ធនឹងបរិបទនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និង សង្រ្គាមនៅតំបន់មជ្ឈឹមបូពារ កាលពីពេលថ្មីៗនេះ។​

លោកកាឌីណាល់ បានលើកឡើងពីកង្វល់អន្តរជាតិ ដោយអំពាវនាវឱ្យមានវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការកើនឡើងនៃសង្គ្រាមនៅអ៊ុយក្រែន និងសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបញ្ចប់ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា​ផងដែរ។

លោកកាឌីណាល់មិនបានធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេយ៉ាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សានោះទេ ប៉ុន្តែលោកបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ សន្តអាសនៈ ចំពោះការវិវត្តន៍ថ្មីៗនៅក្នុង សង្គ្រាមអ៊ុយក្រែន រួមទាំងការដាក់ពង្រាយកាំជ្រួចរយៈចម្ងាយឆ្ងាយ និងការគំរាមកំហែងកើនឡើងនៃជម្លោះពិភពលោកកាន់តែទូលំទូលាយ។

ថ្លែងក្នុងអំឡុងពេលបើកសម្ភោធសៀវភៅនៅទីក្រុងរ៉ូមកាលពីថ្ងៃសុក្រ លោកកាឌីណាល់បានឆ្លើយសំណួរទាក់ទងនឹងសុន្ទរកថារបស់សម្តេចប៉ាប ថាតើសង្រ្គាមអ៊ីស្រាអែលនៅហ្គាហ្សា ដែលចំនួនអ្នកស្លាប់មានលើសពី ៤៤.០០០ អាចត្រូវបានចាត់ថ្នាក់ជា «អំពើប្រល័យពូជសាសន៍»។

 លោកកាឌីណាល់បានមានប្រសាសន៍ថា សម្តេចប៉ាបបានបង្ហាញពីជំហររបស់ សន្តអាសនៈថា បញ្ហាទាំងនេះត្រូវតែសិក្សាឱ្យបានហ្មត់ចត់ព្រោះមានលក្ខណៈបច្ចេកទេសសម្រាប់កំណត់គំនិតនៃការប្រល័យពូជសាសន៍។

លោកបានសម្តែងការយកចិត្តទុកដាក់ដូចគ្នាចំពោះស្ថានភាពនៅអ៊ុយក្រែន និងផលវិបាកដែលអាចកើតមាននៃការសម្រេចចិត្តបាញ់មីស៊ីលដែលផលិតដោយអង់គ្លេស និងអាមេរិកចូលទៅក្នុងទឹកដីរុស្ស៊ី និងការគំរាមកំហែងរបស់លោកពូទីនទាក់ទងនឹងជម្លោះពិភពលោក៕

Daily Program

Livesteam thumbnail