មនុស្ស៥០លាននាក់នៅលើពិភពលោកត្រូវគេធ្វើអាជីវកម្ម

នៅក្នុងពេលដែលពិភពលោកបានរៀបចំទិវាពិភពលោកប្រឆាំងការជួញដូរមនុស្សរបស់អង្គការសហប្រជាជាតិ​កាលពីថ្ងៃទី ៣០ ខែកក្កដា កន្លងទៅនេះ វ៉ាទីកង់ញូវបានរាយការណ៍ថា មានមនុស្សប្រមាណជា ៥០ លាននាក់គឺត្រូវបានគេធ្វើអាជីវកម្ម​។

ប្រភពដដែលបានឲ្យដឹងថា​​ពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នករងគ្រោះដោយការកេងប្រវ័ញ្ចទូទាំងពិភពលោក គឺកើនឡើងប្រមាណជា ៨០ ម៉ឺននាក់ ជារៀងរាល់ឆ្នាំ  ដូច្នេះហើយបានជា ពិភពលោកនៅតែបន្តរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីរួមគ្នាបញ្ចប់ការកេងប្រវ័ញ្ច។

អង្គការសហប្រជាជាតិបានអះអាងថា ការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មដែលបានរៀបចំ  ដូច្នេះពិភពលោកត្រូវតែរួមគ្នាបញ្ចប់សកម្មភាពនៃការកេងប្រវ័ញ្ចនេះ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលត្រូវការដោយការអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងសង្គម៕

Daily Program

Livesteam thumbnail