ភាពសោកសៅអាចជា​​​ឱកាសបើកទ្វារដួងចិត្តទៅរកការប្រែចិត្តគំនិត និងសេចក្តីអំណរ

ក្នុងអំឡុងពេលចូលរួមកម្មវិធីសាវនាការការងារ និងអប់រំជំនឿប្រចាំសប្តាហ៍សម្តេចប៉ាបឡេអូទី១៤បានជំរុញ និងរំលឹកគ្រីស្តបរិស័ទថា ព្រះជាម្ចាស់ព្រះអង្គតែងអោបក្រសោបដោយសេចក្តីស្រឡាញ់ និង​តែអភ័យទោសដល់គ្រប់គ្នា ដោយពន្យល់ថាការស្វែងរកការប្រែចិត្តជឿដោយស្មោះជួយយើងឱ្យធ្វើដំណើរឆ្ពោះទៅរកសេចក្ដីសង្គ្រោះ ទោះបីជាមានភាពផុយស្រួយ ក៏ដោយ។ នេះបើតាមវ៉ាទីកង់ញូវ ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ភាពសោកសៅ ប្រសិនបើត្រូវបានស្វាគមន៍ដោយភាពស្មោះត្រង់ អាចជាឱកាសមួយសម្រាប់ការប្រែចិត្តជឿ និងសេចក្តីអំណរ ដ្បិតព្រះជាម្ចាស់ព្រះអង្គមិនដែលឈប់ស្រឡាញ់យើងទេ។

សម្តេចប៉ាបឡេអូមានបន្ទូលថា​ ការកែប្រែចិត្តគំនិតជាទូទៅវាមិនអាចមានប្រសិទ្ធភាពនៅពេលដែលនរណាម្នាក់ប្រឈមមុខនឹងការថ្កោលទោស​នោះទេ ពោលគឺវារមែងកើត ឬដុះចេញពីចិត្តក្រោយពេលដែលទទួលបាន​ក្តី​ស្រឡាញ់​និងការលើកលែងទោស៕

Daily Program

Livesteam thumbnail