ព្រះសហគមន៍មួយនៅហ្វីលីពីនទទួលអភិបាលថ្មី

ព្រះសហគមន៍កាតូលិកមួយនៅក្នុងទីក្រុង ដាហ្គូផាន (Dagupan) នៅក្នុងខេត្ត ផានហ្គាស៊ីណាន (Pangasinan) ប្រទេសហ្វីលីពិន​ បានទទួលលោកអភិបាលថ្មីមួយរូបជាផ្លូវការ ។​

ពិធីតែងតាំងនេះបានធ្វើឡើងកាលពីសប្តាហ៍មុន ហើយលោកអភិបាលថ្មីនេះ គឺលោក រ៉ាហ្វាអែល ក្រាស់ (Rafael Cruz )។​

នាឱកាសនោះ លោកអភិបាល បានប្រកាសនិងអំពាវនាវឲ្យបងប្អូនគ្រិស្តបរិស័ទនៅក្នុងព្រះសហគមន៍រួមគ្នាអធិដ្ឋានជាមួយនឹងលោក ដើម្បីរួមគ្នាគង្វាលគ្រិស្តបរិស័ទនៅក្នុងព្រះសហគមន៍ឲ្យក្លាយជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់​ដោយសេចក្តីស្រលាញ់ និង មេត្តាករុណា ។​

លោកអភិបាលបានប្រកាសដាក់ខ្លួនជាអ្នកបម្រើព្រះសហគមន៍និងគ្រិស្តបរិស័ទដើម្បីឲ្យព្រះសហគមន៍បន្តរស់នៅប្រកបដោយសេចក្តីសុខនៅក្នុងជំនឿរបស់ព្រះជាម្ចាស់ ។​

ពិធីតែងតាំងជាផ្លូវការនេះគឺបានរៀបចំកាលពីថ្ងៃទី ០៧ ខែកញ្ញា ក្រោយពេលដែលលោកបានទទួលការតែងតាំងដោយសម្តេចប៉ាបតាំងពីថ្ងៃទី ២០ ខែមិថុនា ម្ល៉េះ បន្ទាប់ពី​លោកអភិបាល​ វិចទ័រ បេនឌីកូ (Victor Bendico) ត្រូវបានតែងតាំងជាអគ្គអភិបាលរួចមក  ។​

Daily Program

Livesteam thumbnail