ព្រះសហគមន៍នៅ​ឥណ្ឌា​ណែនាំ​ពី​ពិធី​ពិសេស​មួយ​ដើម្បីអប់រំជំនឿដល់កុមារ

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះសហគមន៍កាតូលិកភូមិភាគ ម៉ាដ្រាស-មីឡាព័រ (Madras-Mylapore)ក្នុងប្រទេសឥណ្ឌាបានណែនាំនូវគំនិតផ្តួចផ្តើមអប់រំជំនឿ ប្រកបដោយភាពច្នៃប្រឌិតជាច្រើនក្នុងគោលបំណងពង្រឹងជំនឿរបស់កុមារ។

ប្រភពបានបន្តថា គំនិតផ្តួចផ្តើមដែលគ្រប់គ្រងដោយគណៈកម្មាធិកាសាសនានៃភូមិភាគត្រូវបានរៀបចំឡើងដើម្បីអប់រំនិង អភិវឌ្ឍខាងវិញ្ញាណរបស់កុមារពីពិធីបុណ្យជ្រមុជទឹក  ហើយនិងពិធីផ្សេងៗជាជំហាន​ៗ​​។

ប្រភពដដែលបានបន្តថា កម្មវិធីនេះ គឺនឹងណែនាំតាមកម្មវិធីអប់រំជំនឿមួយដែលមានឈ្មោះថា ​Catholic Connect ដែលជាច្រក ព័ត៌មានសាសនាមួយនៅក្នុងប្រទេសឥណ្ឌា។

ការដាក់ចេញនូវកម្មវិធីនេះ គឺសំដៅជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកុមារទៅនឹង ជំនឿ ហើយក៏លើកទឹកចិត្តពួកគេឱ្យមានការចូលរួមយ៉ាងសកម្មក្នុងគ្រួសារផងដែរ។

គំនិតផ្តួចផ្តើមនេះក៏នឹងរួមបញ្ចូលជាមួយនឹងកម្មវិធី សម្រាប់អប់រំកុមារមត្តេយ្យសិក្សា ដែលពួកគេអាចបង្ហាញពីជំនឿរបស់ពួកគេតាមរយៈបទចម្រៀង ការសូត្រ និងការនិយាយលេងៗ ជាមួយនឹងវត្ថុពិសិដ្ឋនានា ដោយរួមទាំងរូបតំណាងឈើឆ្កាង ជាដើម ដើម្បីឲ្យពួកគេងាយយល់ងាយចាប់បាន៕

Daily Program

Livesteam thumbnail