ព្រះសហគមន៍ត្រូវតែលុបបំបាត់ស្ថានការណ៍ដែលការពារអ្នកបំពាន

សម្តេចប៉ាបបានមានបន្ទូលហើយបាន អំពាវនាវឱ្យស្ថាប័ននានានៅក្នុងព្រះសហគមន៍ លុបបំបាត់គ្រប់ស្ថានការណ៍ដែលការពារអ្នករំលោភបំពានដោយសារតែ មុខតំណែង ឬសិទ្ធិអំណាចរបស់ពួកគេ។
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា ព្រះសហគមន៍កាតូលិកត្រូវតែចូលរួមសកម្មភាពដើម្បីលុបបំបាត់ស្ថានការណ៍ណាដែលការពារអ្នកបំពារបំពានអ្នកដទៃ។​

ព្រះសហគមន៍ត្រូវតែលុបបំបាត់ស្ថានការណ៍ដែលការពារអ្នកបំពាន

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា ព្រះសហគមន៍កាតូលិកត្រូវតែចូលរួមសកម្មភាពដើម្បីលុបបំបាត់ស្ថានការណ៍ណាដែលការពារអ្នកបំពារបំពានអ្នកដទៃ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅក្នុងសារផ្ញើទៅកាន់អង្គសន្និសីទមួយដែលរៀបចំនៅប្រទេស ប៉ាណាម៉ា ដែលបានរៀបចំពីថ្ងៃទី ១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធការការពារអនិតិជន​។

សម្តេចប៉ាបបានមានបន្ទូលហើយបាន អំពាវនាវឱ្យស្ថាប័ននានានៅក្នុងព្រះសហគមន៍ លុបបំបាត់គ្រប់ស្ថានការណ៍ដែលការពារអ្នករំលោភបំពានដោយសារតែ មុខតំណែង ឬសិទ្ធិអំណាចរបស់ពួកគេ។

សម្តេចប៉ាបបានមានបន្ទូលថា ទំនាក់ទំនងមនុស្សធម៌នៅក្នុងសង្គមណាក៏ដូចគ្នា រីឯសាសនាក៏ដូចគ្នា ពោ​លគឺត្រូវតែលះបង់និងបំពេញកិច្ចការការពារជនរងគ្រោះនិងអ្នកដែលត្រូវការជំនយយដោយមិនចេះនឿយហត់ ដើម្បីបង្កើតជាបុគ្គលដែលមានភាពចាស់ទុំ និងមានភាពស៊ី  សង្វាក់គ្នា ដែលរឹងមាំក្នុងជំនឿ និងគោលការណ៍សីលធម៌របស់ពួកគេ មានសមត្ថភាពប្រឈមមុខនឹងអំពើអាក្រក់ ហើយត្រូវតែតាំងខ្លួន ជាសាក្សីចំពោះសេចក្តីពិត ។

នាឱកាសនោះសម្តេចប៉ាប ក៏បានលើកទឹកចិត្តអ្នកចូលរួមអធិស្ឋានដើម្បីប្រែចិត្តគំនិតមនុស្សមានបាបទាំងអស់ រួមទាំងអ្នកបំពារបំពានគេផងដែរ ដើម្បីទប់ស្កាត់ការរំលោភបំពានគ្រប់ទម្រង់នៅលើពិភពលោក។

សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា សូមកុំយកបញ្ហារបស់យើងជាលេសដើម្បីបំពារបំពានគេហើយ បានបន្ថែមថា គ្រីស្តបរិស័ទត្រូវបានត្រាស់ហៅឱ្យស្វែងរកកម្លាំងនៅក្នុងភាពទន់ខ្សោយដើម្បីតស៊ូនឹងបញ្ហា ហើយស្វែងរកកម្លាំងនិងថាមពលពីភាពទន់ខ្សោយដើម្បីការពារអ្នកដែលទន់ខ្សោយជាងយើង៕

Daily Program

Livesteam thumbnail