ព្រះសហគមន៍ក្នុងប្រទេសអង់គ្លេសចូលរួមអធិដ្ឋានថ្វាយម្ចាស់ក្សត្រីខេតដែលកើតជំងឺមហារីក
គ្រីស្តបរិស័ទ និងបុព្វជិតនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសអង់គ្លេសបានរួបរួមគ្នាអធិដ្ឋានកាលពីពេលថ្មីៗនេះថ្វាយម្ចាស់ក្សត្រី ខេត ក្រោយពេលដែលទ្រង់បានប្រកាសថា កំពុងតែតស៊ូនឹងជំងឺមហារីក។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា គ្រីស្តបរិស័ទ បានអធិដ្ឋាន និងសំដែងការកោត សរសើរភាពក្លាហានរបស់ម្ចាស់ក្សត្រី និងលើកទឹកចិត្តការអធិដ្ឋាន។
ម្ចាស់ក្សត្រី ខេត នៃចក្រភពអង់គ្លេសបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយការប្រកាសជាសាធារណៈថាទ្រង់កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ហើយកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការព្យាបាល។
ពេលប្រកាសដំណឹងនេះ ម្ចាស់ក្សត្រីក៏មានបន្ទូលទៅកាន់អ្នកដទៃដែលមានជំងឺ ហើយសុំកុំឲ្យអស់សង្ឃឹម។
ទ្រង់បានមានបន្ទូលថា នៅពេលនេះ ទ្រង់ក៏កំពុងគិតពីអ្នកទាំងអស់ដែលជីវិតរបស់ពួកគេត្រូវបានរងផលប៉ះពាល់ដោយជំងឺមហារីក។ សម្រាប់អ្នកដែលប្រឈមមុខនឹងជំងឺនេះ ទោះស្ថិតក្នុងទម្រង់បែបណាក៏ដោយ សូមកុំបាត់បង់ជំនឿ ឬក្តីសង្ឃឹម។ អ្នកមិននៅម្នាក់ឯងនោះទេ។
មកដល់ពេលនេះម្ចាស់ក្សត្រីខេត គឺទើបតែមានព្រះជន្ម ៤២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទ្រង់បានកំពុងតែប្រឈមមុខនឹងជំងឺដ៏កាចសាហាវនេះ៕