ព្រះសហគមន៍កាតូលិកហ្វីលីពិនបង្កើតការិយាល័យអាកាសធាតុគ្រប់ភូមិភាគ
ក្រោមការផ្តួចផ្តើមឡើងដោយអង្គកាការីតាស ដែលជាស្នាប័នជំនួយរបស់ព្រះសហគមន៍កាតូលិក បានសហការជាមួយនឹងក្រុមសភាលោកអភិបាលនៃព្រះសហគមន៍នៅក្នុងប្រទេសហ្វីលីពីនប្រកាសពីផែនការបង្កើតការិយាល័យអាកាសធាតុនៅគ្រប់ភូមិភាគ ។
ការីតាសបានអះអាងថា ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកសធាតុ ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសហ្វីលីពិនបានជំរុញឲ្យគ្រប់ភូមិភាពទាំងអស់ដែលមានសរុប ៨៦ កន្លែងគឺត្រូវតែបង្កើតការិយាល័យអាកាសធាតុឡើង ដើម្បីឆ្លើយតបនឹងបញ្ហា ។
លោកបូជាចារ្យ ជីរ៉ាដូ អាមិនណាហ្សា (Gerardo Alminaza ) ប្រធានកម្មវិធី Laudato Si ថ្នាក់ជាតិ ហ្វីលីពិន បានលើកឡើងថា ក្រុមលោកអភិបាននៅក្នុងប្រទេសហ្វីលីពិននឹងសម្រេចគម្រោងការនេះនៅក្នុងកិច្ចប្រជុំដែលគ្រោងនឹងរៀបចំនៅខែមករាឆ្នាំ២០២៤ ខាងមុខ ។
អ្នកដែលពាក់ព័ន្ធបានបង្ហាញសេចក្តីសង្ឃឹមថា ព្រះសហគមន៍គ្រប់ភូមិភាពនៅទូទាំងប្រទេសហ្វីលីពិ ជឿជាក់១០០ ភាគរយថា គ្រប់ភូមិភាគនឹងអាចមានសមត្ថភាពបង្កើតការិយាល័យទទួលបន្ទុកកិច្ចការនេះបាន៕