ព្រះសង្ឃនិងពុទ្ធបរិស័ទនៅប្រទេសបង់ក្លាដែសបម្រើអាហារ ប្រចាំថ្ងៃដល់ប្រជាជនមូស្លីម

អង្គការព្រះពុទ្ធសាសនាមួយនៅប្រទេសបង់ក្លាដែសកំពុងបង្ហាញសាមគ្គីភាពអន្តរសាសនាជាថ្មីម្តងទៀតតាមរយៈកម្មវិធីផ្តល់អាហារ ប្រចាំថ្ងៃដល់ប្រជាជនមូស្លីមក្រីក្រ និងអ្នកដែលតមអាហារក្នុងអំឡុងពេលខែរ៉ាម៉ាដានដ៏ពិសិដ្ឋ។

គំនិតផ្តួចផ្តើមនេះធ្វើឡើងនៅវត្តព្រះពុទ្ធសាសនា ដាម៉ារ៉ាជីកា ( Dharmarajika) ដែលមានទីតាំងនៅតំបន់ បាសាដូ ( Basabo ) នៃតំបន់សាបូបា (Sabujbagh) ក្នុងទីក្រុងដាកា ដោយកម្មវិធីនេះបានបន្តអស់រយៈពេលជាង១៤ឆ្នាំមកហើយ។

រៀងរាល់រសៀលក្នុងអំឡុងពេលរ៉ាម៉ាដាន ប្រជាជនមូស្លីមដែលមានប្រាក់ចំណូលទាបជិត ៣00 នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវត្ត ជាកន្លែងដែលពួកគេទទួលបានអាហារ ហើយក្រោយមកប្រមូលកញ្ចប់អាហារអ៊ីហ្វតាររបស់ពួកគេដើម្បីបញ្ចប់ការតមអាហារនៅពេលថ្ងៃលិច៕

Daily Program

Livesteam thumbnail