ពុទ្ធសាសនិក​ស្រីលង្កា​​អធិស្ឋាន​ពិសេស​សម្រាប់សម្តេចប៉ាប

ព្រះសង្ឃ​នៅក្នុងប្រទេស​ស្រីលង្កា​មួយចំនួនបាន​ធ្វើ​ពិធី​ថ្វាយ​ព្រះអគ្គី​​ពិសេស ដើម្បី​បួងសួង​ឱ្យ​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត​។

លោកបូជាចារ្យ ជូត គ្រីសានថា ហ៊ឺណាន់ដូ (Jude Krishantha Fernando) ដែលជាប្រធានការិយាល័យទំនាក់ទំនងនៃក្រុមសភាគ្រីស្តសាសនានៃប្រទេសស្រីលង្កាបានឲ្យដឹងថា ពិធីនេះ បានរៀបចំឡើងនៅព្រះវិហារមួយនៅក្នុងទីក្រុងកូឡំបូ។

នៅក្នុងពិធីនោះ ព្រះសង្ឃបានសូត្រធម៌ និងអានគម្ពីរព្រះត្រៃបិដក និង សូត្រធម៌ចម្រើន​ព្រះបរិត្ត។

សម្តេចប៉ាបបានយាងចូលមន្ទីរពេទ្យដើម្បីសង្រ្គោះជីវិតដោយសារតែជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ តាំងតែពីថ្ងៃទី ១៤ ខែកុម្ភៈមកម្ល៉េះ៕

Daily Program

Livesteam thumbnail