ពិភពលោកកំពុងព្រួយបារម្ភពីការកើនឡើងនូវអំពើហិង្សាពីពីអឺរ៉ុបទៅមជ្ឈិមបូព៌ាដោយគ្មានទីបញ្ចប់

នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បាននិយាយនៅខាងក្រៅសន្និសីទមួយនៅបុរីវ៉ាទីកង់កាលពីចុងសប្តាហ៍ថា ពិភពលោកបានកំពុងតែប្រឈមមុខនឹងកំណើននៃកំដៅនិងអំពើហិង្សាដែលគ្មានទីបញ្ចប់។
លោកកាឌីណាល់បានលើកឡើងថា អំពើហិង្សាចេះតែកើតមានឡើងជាបន្តបន្ទាប់តាំងពីនៅអឺរ៉ុបរហូតដល់ហ្គាហ្សា។
លោកកាឌីណាល់បានសង្កត់ធ្ងន់ថា ព័ត៌មានថ្មីៗនៃសង្គ្រាមកំពុងកើនឡើង ដូច្នេះប្រសិនបើមិនមានការពិចារណាឡើងវិញទេ វាមានហានិភ័យនៃការផ្ទុះសង្រ្គាមកាន់តែទូលំទូលាយ។
លោកបានបន្តថា ពិភពលោកកំពុងតែស្ថិតនៅមាត់ជ្រោះនៃអំពើហិង្សានិង ហានិភ័យដែលចេះតែ កើនឡើងមិនចេះចប់ ហើយគួរឱ្យភ័យខ្លាច។
លោកកាឌីណាល់បានលើកឡើងបន្តទៀតថា ហានិភ័យនៃសង្រ្គាមកាន់តែទូលំទូលាយ ដូច្នេះប្រសិនបើពិភពលោកពិតជាមិនមានការពិចារណាឡើងវិញអំពីផ្លូវដែលកំពុងដើរនោះ វាមានហានិភ័យនៃការកើនឡើងគ្មានទីបញ្ចប់ ហើយដូច្នេះក៏មានការផ្ទុះឡើងនៃសង្រ្គាមកាន់តែទូលំទូលាយផងដែរ"។
លោកបានបន្តថា សន្តអាសនៈបានកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដោយយើងកំពុងតែប្រឹងប្រែងប្រើប្រាស់មធ្យោបាយការទូតរបស់យើង ទាក់ទងជាមួយភាគីពាក់ព័ន្ធទាំងអស់ យើងនិយាយ យើងទទូច ថា ការសន្ទនា សេចក្តីស្រលាញ់ ការផ្សះផ្សា និង ភាតរៈភាពជា ឧបករណ៍ដែលយើងត្រូវព្យាយាមដើម្បីបញ្ឈប់ការកើនឡើងនេះ៕
Daily Program
