ពិធីបុណ្យសពផ្លូវការរបស់សម្តេចប៉ាបទាក់ទាញគណប្រតិភូមកពី១៣០ប្រទេស

វ៉ាទីកង់បាននិយាយថា គណៈប្រតិភូសរុបចំនួន ១៣០ប្រទេស រួមទាំងប្រមុខរដ្ឋចំនួន៥៥រូប ប្រមុខរដ្ឋាភិបាលចំនួន១៤រូប និងព្រះមហាក្សត្រដែលកំពុងសោយរាជ្យចំនួន១២អង្គ បានចូលរួមពិធីបុណ្យសពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥។
បណ្តាញព័ត៌មានបរទេសបានរាយការណ៍ថា ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron ) នាយករដ្ឋមន្ត្រីអង់គ្លេស គៀ ស្តាម័រ ( Keir Starmer ) អធិការបតីអាល្លឺម៉ង់ដែលផុតអណត្តិ លោក អូឡាហ្វ ស្កូល (Olaf Scholz) និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូទីមៀ ហ្សេឡេនស្គី (Volodymyr Zelensky ) ។
ក្រៅពីនោះគេឃើញមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រះអង្គម្ចាស់ វីលៀម (William) នៃ ចក្រភពអង់គ្លេស ព្រះមហាក្សត្រ ហ្វេលីប ( Felipe) និងម្ចាស់ក្សត្រី ឡេតស្សៀ (Letizia )នៃប្រទេសអេស្ប៉ាញជាដើម ។
ក្រៅពីនោះគេគឺមានប្រជាពលរដ្ឋអ៊ីតាលី និង គ្រិស្តបរិស័ទប្រមាណជា មិនតិចជាង ៥ម៉ឺននាក់ឡើយដែលបានចូលរួម នៅ ទីលានសិលា ហើយក្រៅពីនោះគ្រាន់តែអ្នកសារព័ត៌មានវិញគឺមានប្រមាណជា ៤.០០០ នាក់ឯណឡ ដែលបានមកយកព័ត៌មានពីព្រឹត្តិការណ៍នេះ ។
Daily Program
