ពលរដ្ឋហ្វីលីពីនជំរុញឱ្យបង្កើតក្រុមបរិស្ថានតាម​ភូមិភាគព្រះសហគមន៍

ប្រជាជនហ្វីលីពីនបានអំពាវនាវដល់ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅ ហ្វីលីពីន ឱ្យជំរុញកិច្ចខិតខំប្រឹងប្រែងលើការអភិរក្សបរិស្ថាន ដោយបង្កើតក្រុមអ្នកមើលការខុសត្រូវនៅគ្រប់ភូមិភាគ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំនៃក្រុមអ្នកមើលការខុសត្រូវនៃភូមិភាគនានាមកពីទូទាំងប្រទេសបានអំពាវនាវដល់លោកអភិបាលព្រះសហគមន៍ឱ្យ "បន្តការប្តេជ្ញាចិត្តចំពោះចលនាទូទាំងប្រទេសក្នុងការកសាងព្រះសហគមន៍ ដ៏រស់រវើក និងជំរុញដោយបេសកកម្មតាមរយៈភាពខាងវិញ្ញាណនៃការគ្រប់គ្រងខាងបរិស្ថាន"។

ពួកគេបានសរសេរថា “ក្រុមទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ គាំទ្រ និងត្រួតពិនិត្យកម្មវិធីគ្រប់គ្រងនៅក្នុងព្រះវិហារក្នុងតំបន់របស់ពួកគេ ដោយធានាថាស្មារតីនៃការគ្រប់គ្រងត្រូវបានត្បាញចូលទៅក្នុងក្រណាត់នៃគំនិតផ្តួចផ្តើមអភិរក្សបរិស្ថាន”។

សេចក្តីថ្លែងការណ៍នេះគឺជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ជាតិលើកដំបូងដែលមិនធ្លាប់មាននៃក្រុមអ្នកមើលការខុសត្រូវព្រះសហគមន៍កាតូលិកនៅប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។

ពួកគេបានប្ដេជ្ញាចិត្តក្នុងការទទួលយកភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់ការគ្រប់គ្រងនៅក្នុងសហគមន៍របស់ពួកគេដោយ "ការផ្តល់ពេលវេលា និង ទេពកោសល្យ  " ក៏ដូចជា "ការកសាងវប្បធម៌នៃការអភិរក្ស ដោយរីករាយ"។

ពួកគេបាននិយាយថា "តាមរយៈការគ្រប់គ្រង យើងមិនត្រឹមតែត្រូវបានហៅឱ្យយកចិត្តទុកដាក់ចំពោះសមាជិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីផ្លាស់ប្តូរសង្គមតាមរយៈការលើកកម្ពស់យុត្តិធម៌ សមភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបដែលអាស្រ័យលើធម្មជាតិ”។

ពួកគេបានពន្យល់ថា "វាគឺជាទំនួលខុសត្រូវរួមគ្នាដែលបង្រួបបង្រួមយើង និងជំរុញការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់យើង តាមសកម្មភាពព្រមគ្នាពោលគឺពង្រឹងជំនឿរបស់យើងផង និង ធ្វើការអភិរក្ស ដើម្បីផលប្រយោជន៍រួមរបស់យើងដែរ "។

ពួកគេលើកឡើងថា « ទំនួលខុសត្រូវរបស់យើងក្នុងការការពារផែនដីគឺមិនដាច់ដោយឡែកពីជំនឿរបស់យើងទេ។ ផ្ទុយទៅវិញ វាគឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់យើង ដើម្បីរស់នៅតាមសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់”៕

Daily Program

Livesteam thumbnail