ពលរដ្ឋរុស្ស៊ីច្រើននាក់ចូលរួមពិធីបុណ្យសពសកម្មជនប្រឆាំង
ពិធីបញ្ចុះសពលោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) ដែលជាសកម្មជនប្រឆាំង នឹងលោក វ្លាឌីមៀ ពូទីន ដែលស្លាប់ដោយមិនមានការពន្យល់នៅមន្ទីរឃុំឃាំងដ៏ដាច់ស្រយ៉ាលនៅអាកទិកនោះ បានទាក់ទាញពលរដ្ឋរុស្ស៊ីជាច្រើនចូលរួម ។
ពិធីបញ្ចុះសពលោក អាឡិចស៊ី ណាវ៉ាល់នី ដែលត្រូវបានគេដឹងថា បានបញ្ចុះនៅព្រះវិហារអ័ដូដកមួយនៅក្នុងទីក្រុងម៉ូស្គូ បានទាក់ទាញពលរដ្ឋរុស្ស៊ីរាប់ពាន់នាក់ កាលពីសប្តាហ៍មុន។
លោកអាឡិចស៊ី ណាវ៉ាល់នី ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅមន្ទីរឃុំឃាំងដ៏ដាច់ស្រយាល កាលពី២សប្តាហ៍កន្លងទៅ ហើយក្រុមគ្រួសាររបស់លោកបានរាយការណ៍ថា ពួកគេពិបាករក សូម្បីតែព្រះវិហារដើម្បីរៀបចំបញ្ចុះរូបលោកបាន ។
អ្នកនាំពាក្យគ្រួសាររបស់លោកបានអះអាងថា ព្រះវិហារដែលអាចបញ្ចុះលោក អាឡិចស៊ី ណាវ៉ាល់នី បានគឺនៅឆ្ងាយពីទីប្រជុំជនបន្តិច ពោលគឺនៅព្រះវិហា បូរីសូវស្កូយេ (Borissowskoje)។
មានការទាមទារឲ្យសើបអង្កេតករណីស្លាប់ លោក អាឡិចស៊ី ណាវ៉ាល់នី ប៉ុន្តែរដ្ឋបាលគ្រប់គ្រងមន្ទីរឃុំឃាំងរុស្ស៊ី បានបដិសេធ។
នៅពេលនៅមានជីវិត លោក អាឡិចស៊ី ណាវ៉ាល់នី ត្រូវបានគេដឹងថា គឺជាសកម្មជនប្រឆាំង ដែលស្និទនឹងលោកខាងលិច ហើយ មកដល់ពេលនេះសភាសហភាពអឺរ៉ុបបានចាត់ទុក ការស្លាប់របស់លោក ថា ជាអំពើឃាតកម្ម៕