ពលរដ្ឋនៅទីក្រុងបេក្លេហិមកំពុងតែប្រឈមមុខនឹងការអត់ការងារធ្វើហើយ ស្ថានភាពកាន់តែយ៉ាប់យ៉ឺន

វ៉ាទីកង់ញូវបានរាយការណ៍ថា អ្នកស្រុកនៅសង្កាត់បេក្លេហិម​( Bethlehem )ក្នុងតំបន់វេសបេង (West Bank)​ នៅក្រោមការគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងការអត់ការងារធ្វើ និង ស្ថានភាពកាន់តែយ៉ាប់យឺន​នៃជីវភាព។

ប្រភពដដែលបានអះអាងថា អត្រានៃភាព អត់ការងារធ្វើនៅក្នុងទីក្រុងនេះកើនឡើងដល់ ៣១ ភាគរយ ហើយចំនួនអ្នកទេសចរធ្លាក់ចុះដែលបង្ករប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។​

លោក ចូសេប ហាស្បោន (Joseph Hazboun) នាយកប្រចាំតំបន់នៃសមាគមសុខមាលភាពសង្គមកាតូលិកនៅតំបន់អារ៉ាប់ជិតអឺរ៉ុប​ប្រចាំនៅទីក្រុងជេរូសាឡឹម បាននិយាយថា ជាមួយនឹងក្រសែភ្នែករបស់ពិភពលោកដែលផ្តោតលើព្រឹត្តិការណ៍នៅក្នុង ហ្សាហ្សា និង ស្ថានភាពនៅក្នុងតំបន់បេក្លេហិម បាននិយាយថា ចំណូលពីវិស័យទេសចរណ៍ដែលមានតម្លៃប្រមាណជា ២,៥លានដុល្លារត្រូវបានរលាយជារៀងរាល់ថ្ងៃ។

នៅពេលនេះ ហាង ភោជនីយដ្ឋាន និងគ្រឹះស្ថានវប្បធម៌ក្នុងស្រុក នៅក្នុងសង្កាត់នេះគឺសុទ្ធតែបានបិទទ្វារ៕

Daily Program

Livesteam thumbnail