ផ្កានិមិត្តរូបនិងជាព្រះសង្ហារបស់សម្តេចប៉ាបឡេអូទី១៤ត្រូវបានបង្ហាញនៅឧទ្យាននាបុរីវ៉ាទីកង់

ព្រះសង្ហារដែលជានិមិត្តរូបផ្គុំឡើងដោយផ្កាចម្រុះពណ៌បានបង្ហាញវត្តមានឡើងនៅក្នុងឧទ្យាននាបុរីវ៉ាទីកង់ កាលពីចុងខែឧសភា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សួនផ្កាដែលគេបានដាំនិងតុបតែងជាព្រះសង្ហារតំណាងសម្តេចប៉ាបឡេអូទី១៤ ត្រូវបានរៀបចំឡើងដោយការិយាល័យហេដ្ឋារចនាសម្ព័ន្ធនិងសេវាបរិស្ថាន និង ឧទ្យាននៃសន្តអាសនៈ។
សួនផ្កានេះ ត្រូវបានគេដាំនៅសួនច្បារមុខវិមានកិច្ចការទូទៅរបស់សន្តអាសនៈទល់មុខនឹងវិសាលវិហារសន្តសិលា។
ប្រភពដដែលបានរាយការណ៍ថា នេះគឺជាស្នាដៃដ៏កម្រ ដែលផ្គុំឡើងដោយរុក្ខជាតិជាច្រើនហើយអាចថា ជាស្នាដៃឯកខាងសិល្បៈនៃការច្នៃប្រឌិតតាមបែបបរិស្ថានមួយ៕
Daily Program
