ផលប៉ះពាល់ដោយសំរាមប្លាស្ទិកមានតម្លៃពី ៣០០ ទៅ ៦០០ ពាន់លានដុល្លារ

អស់ជាច្រើនទសវត្សរ៍មកហើយ ការបំពុលដោយប្លាស្ទិកគឺជាកង្វល់ធំមួយ ដោយសារប្លាស្ទិកត្រូវបានផលិត និងប្រើប្រាស់ក្នុងអត្រាគ្មាននិរន្តរភាព ដែលធ្វើឲ្យសុខភាព សេដ្ឋកិច្ច និងសុខុមាលភាពសង្គមរបស់ពិភពលោកស្ថិតក្នុងហានិភ័យ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ប្រភពដដែលបានអះអាងថា ការប្រើប្រាស់ និងការបំពុលប្លាស្ទិកបានពង្រីកផលប៉ះពាល់ដ៏ធ្ងន់ធ្ងរយ៉ាងហោចណាស់បី លើការប្រែប្រួលអាកាសធាតុ ការបាត់បង់ធម្មជាតិ ដីនិងជីវចម្រុះ និងការបំពុលដោយកាកសំណល់។
នៅជុំវិញពិភពលោក កាកសំណល់ប្លាស្ទិកប្រហែល ១១ លានតោនបានចាក់ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីទឹកជារៀងរាល់ឆ្នាំ។
តាមស្ថិតិនេះ មីក្រូប្លាស្ទិកផ្ទុកឡើងក្នុងដី ទឹកស្អុយ និងកន្លែងចាក់សំរាម ហើយនៅក្នុងមួយឆ្នាំ វាបានជះផលប៉ះពាល់ដល់ សង្គម និងបរិស្ថានដែលមានតម្លៃប្រមាណ៣00 ពាន់លានដុល្លារទៅ ៦00 ពាន់លានដុល្លារ។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP) បានជំរុញឱ្យរដ្ឋាភិបាល ក្រុមហ៊ុន និងបុគ្គលនានាចាត់វិធានការលើ "វដ្តជីវិតពេញលេញនៃប្លាស្ទិក" ចាប់ពីការផលិតរហូតដល់ការប្រើប្រាស់ រហូតដល់ការគ្រប់គ្រងកាកសំណល់៕
Daily Program
