ប្រមុខការទូតសន្តអាសនៈទស្សនកិច្ចម៉ូណាកូ
លោកអគ្គភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិរបស់សន្តអាសនៈបានបំពញទស្សនកិច្ចនៅប្រទេសម៉ូណាកូ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអគ្គអភិបាលបានអញ្ជើញទៅដល់ម៉ូណាកូ កាលពីថ្ងៃអាទិត្យទី ២៦ ហើយបំពេញទស្សនកិច្ចនៅទីនោះរហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។
នៅក្នុងអំឡុងពេលស្នាក់នៅ ប្រទេសនេះ លោកអគ្គអភិបាលបានចូលរួមពិធីបុណ្យរំលឹកដល់សន្ត ឌីវូតា (Saint Devota)ដែលជាមរណៈបុគ្គល មួយរូបដែលបានបូជាជីវិតដើម្បីប្រកាសដំណឹងល្អនៅក្នុងប្រទេសនេះ ។
លោកអគ្គអភិបាលបានចូលគាល់និងជួបជាមួយព្រះអង្គម្ចាស់ អាល់បឺតទី២ ( Albert II) នៅមហាវិមាន ហ្រ្គីម៉ាល់ឌី (Grimaldi) ។
ក្រោយមក លោកក៏បានអញ្ជើញចូលរួមជាមួយក្រុមគ្រួសារព្រះរាជវង្សក្នុងការដង្ហែរនិងសំដែងការគោរពចំពោះសន្ត ឌីវូតា ហើយបានរៀបចំពិធីថ្វាយអភិបូជាជាមួយនឹងគ្រិស្តបរិស័ទដោយមានការចូលរួមពីសំណាក់គ្រីស្តបរិស័ទជាច្រើនរូប។