ប្រធានាធិបតីអ៊ុយក្រែនបង្ហាញក្តីសង្ឃឹមថាអាចបញ្ចប់សង្គ្រាមនៅឆ្នាំក្រោយ
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូទីមៀ ហ្សេឡេនស្គី បានបង្ហាញក្តីសង្ឃឹមថា សង្រ្គាមជាមួយរុស្ស៊ីនឹងបញ្ចប់នៅឆ្នាំក្រោយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបានធ្វើអត្ថាធិប្បាយបែបនេះនៅទីក្រុងប៊ែរឡាំង រដ្ឋធានីរបស់ប្រទេសអាឡឺម៉ង់ ជាកន្លែងដែលគាត់បានមកដល់បន្ទាប់ពីការពិភាក្សានៅបុរីវ៉ាទីកង់ជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីស ប៉ុន្តែការបញ្ចប់ជម្លោះប្រដាប់អាវុធនៅតែនៅឆ្ងាយនៅឡើយ ដោយមានការប៉ះទង្គិចគ្នាថ្មីៗត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍។
នៅក្នុងដំណើរទៅអាល្លឺម៉ង់លើកនេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បានសន្យាថា អាល្លឺម៉ង់ និងដៃគូសហភាពអឺរ៉ុបរបស់ខ្លួន នឹងបញ្ជូនឧបករណ៍ការពារបន្ថែមទៀតទៅកាន់អ៊ុយក្រែននៅឆ្នាំនេះ។
លោកបានលើកឡើងថា ជំនួយរបស់អាល្លឺម៉ង់មានតម្លៃ 4៤ពាន់លានអឺរ៉ូ ឬប្រហែល ៤,៤ពាន់លានដុល្លារ។
ខណៈដែលលោកហ្សេឡែនស្គីលើកឡើងបែបនេះ សាក្សីនានាមានការតក់ស្លុត ខណៈអណ្តាតភ្លើងបានឆាបឆេះចំណតមួយកន្លែងដែលគ្រប់គ្រងដោយក្រុងមូស្គូក្នុងតំបន់គ្រីមេដែលកាន់កាប់ដោយរុស្ស៊ីអស់រយៈពេលជាងបួនថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានបាញ់កាំជ្រួចយ៉ាងតិចពីរគ្រាប់។
ការផ្ទុះថ្មីមួយនេះបានបង្កជាអណ្តាតភ្លើងមានកម្ពស់ជិត ៦០ ម៉ែត្រ ដោយសារតែវាត្រូវប៉ះចំស្ថានីយប្រេងម៉ារីន ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈសំខាន់សម្រាប់កងកម្លាំងរុស្ស៊ី។
នៅកន្លែងផ្សេងទៀតកាលពីថ្ងៃសៅរ៍ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយលុកឃ្លាំងផ្ទុកឥន្ធនៈមួយនៅក្នុងតំបន់ លូហាន ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យមានអគ្គិភ័យ។
យ៉ាងណាក៏ដោយ រុស្ស៊ីកំពុងវាយបកវិញ ដោយនិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិជួរមុខពីរនៅភាគខាងកើតអ៊ុយក្រែន ដែលជាភូមិចុងក្រោយបំផុតនៃការដណ្តើមយកទឹកដីសម្រាប់ទីក្រុងម៉ូស្គូ៕