ប្រទះឃើញសត្វស្វាកន្ទុយ ស នៅក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ
សត្វស្វាកន្ទុយ ស មួយក្បាលត្រូវបានក្រុមការងាររបស់អង្គការ WWF ថតរូបបានកាលពីចុងសប្តាហ៍មុននៅក្នុង តំបន់ទេសភាពព្រៃលិចទឹកមេគង្គ ខេត្តក្រចេះ ។ នេះបើតាមការឱ្យដឹងពី អង្គការ WWF នៅថ្ងៃទី២៩ ចែមីនា ឆ្នាំ២០២៥ ។
តើអ្នកដឹងទេថា សត្វស្វាកន្ទុយ ស មានរោមចម្រុះពណ៌ ដែលជួនកាលគេហៅថា «សត្វស្វាដែលមានពាក់សំលៀកបំពាក់» ។ ពួកវាជាសត្វ ដែលមានភ្នែកទាក់ទាញបំផុតមួយប្រភេទមានវត្តមានកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសវៀតណាម ហើយជាមួយគ្នានេះដែរ ពួកវាក៏ប្រឈមទៅនឹងសកម្មភាពខុសច្បាប់របស់មនុស្សផងដែរ ។
ស្វាកន្ទុយ ស ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ។ ប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (CR) ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីឧបសម្ព័ន ១ នៃអនុសញ្ញា CITIES ៕

Daily Program
