ប្រទេស​ស្រីលង្កា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៩

កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៩រវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនាលើកទី៩គ្រោងនឹងរៀបចំឡើងនាឆ្នាំ២០២៧ នៅ​ប្រទេស​ស្រីលង្កា។

ការរៀបចំនូវកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៩នេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការយល់ដឹងរវាងពុទ្ធសាសនិក និងគ្រីស្តបរិស័ទក្នុងការតស៊ូដើម្បីសន្តិភាព។

កម្មវិធីនេះនឹងពូនជ្រុំនូវកិច្ចខិតខំប្រឹងប្រែងបន្តពីកម្ពុជានៅក្នុងការស្វែងរកការជំរុញភាពសុខដុមរមនា និងការសហការដោយប្រើប្រាស់ធនធានខាងវិញ្ញាណដើម្បីដោះស្រាយបញ្ហានៃ ភាពក្រីក្រ ការរិចរឹលបរិស្ថាន និងអំពើហិង្សាលើសកលលោកបន្តពីកម្ពុជាដែលទើបតែបានបញ្ចប់យ៉ាងជោគជ័យ​កាលពីចុងខែឧសភា កន្លងទៅ ។​

មកដល់ពេលនេះនៅក្នុងចំណោមប្រជាពលរដ្ឋ២២លាននាក់ ពលរដ្ឋនៅក្នុងប្រទេសនេះភាគច្រើនគឺមូស្លីម ហិណ្ឌូ ក្រៅពីនោះមានព្រះពុទ្ធសាសនា ហើយគ្រិស្តសាសនាគឺមានប្រមាណជា៧%៕

Daily Program

Livesteam thumbnail