ប្រទេសអេត្យូពីក្លាយជាប្រទេសដែលមានទំនប់វារីអគ្គិសនីធំជាងគេនៅទ្វីបអាហ្វ្រិក

ប្រទេសអេត្យូពីបានបើកសម្ពោធជាផ្លូវការនូវទំនប់វារីអគ្គីសនី Grand Ethiopian Renaissance Dam  ដែលជាគម្រោងវារីអគ្គិសនីដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក។

វ៉ាទីកង់ញូវបានរាយការណ៍ថា ទំនប់វារីអគ្គីសនីនេះ មានទឹកប្រាក់៥ពាន់លានដុល្លារ ហើយត្រូវបានសាងសង់នៅលើទន្លេនីលខៀន (Blue Nile) ក្បែរព្រំដែនជាមួយនឹងប្រទេស ស៊ូដង់។

ទំនប់វារីអគ្គីសនីនេះត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនអេត្យូពីរាប់លាននាក់ និងបង្កើតថាមពល សម្រាប់ការនាំចេញនៅទូទាំងអាហ្វ្រិកខាងកើត។

ទំនប់នេះត្រូវបានកសាងឡើងដោយលាតសន្ធឹងលើប្រវែង ១,៧៨ គីឡូម៉ែត្រឆ្លងកាត់ជ្រលងភ្នំ និងមានកម្ពស់ ១៤៥ម៉ែត្រ។ ទំនប់នេះត្រូវបានសាងសង់ដោយបេតុងប្រមាណជា ១១ លានម៉ែត្រគូប។

ទំនប់នេះត្រូវបានកសាងឡើងទោះបីជាមានការជំទាស់ពីប្រទេសអេស៊ីប ដោយសារតែប្រភពទឹកប្រហែលជា ៩០ភាគរយ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសមានប្រភពពីទន្លេនីល ។ ក្រៅពីនោះប្រទេសស៊ូដង់ក៏សំដែងនុវការព្រួយបារម្ភអំពីផលប៉ះពាល់នៃគម្រោងនេះផងដែរ៕

Daily Program

Livesteam thumbnail