បូជនីយេសក៍រាប់ពាន់នាក់រួមអធិដ្ឋានផ្គាំជាមួយសម្តេចប៉ាបឡេអូទី១៤ 

គ្រីស្តបរិស័ទរាប់ម៉ឺននាក់បានចូលរួមជាមួយ សម្តេចប៉ាបឡេអូទី១៤ នៅទីលាន សន្តសិលាកាលពីថ្ងៃសៅរ៍ ដើម្បីទូអង្វរសុំសន្តិភាពក្នុងពិភពលោក។
សម្តេចប៉ាបឡេអូនិងគ្រិស្តបរិស័ទបានធ្វើពិធី អធិស្ឋានសូត្រផ្គាំដ៏ពិសេស ដែលរួមបញ្ចូលដោយការរិះគិត និងទូលព្រះអង្វរព្រះជាម្ចាស់ ហើយលើកទឹកចិត្តអ្នកដែលមានវត្តមានរួមគ្នាលើកកំពស់សន្តិភាពនិងសេចក្តីស្រលាញ់។ 
នា​ឱកាសនោះសម្តេច​ប៉ាបឡេអូ​បាន​មាន​បន្ទូលថា ក្តី​សង្ឃឹម​របស់​យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ពន្លឺ​ដ៏​ទន់ភ្លន់ និង​ខ្ជាប់ខ្ជួន​នូវពាក្យសម្ដីរបស់ព្រះនាងព្រហ្មចារិនី ម៉ារី ។ 
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ពាក្យគ្រប់ម៉ាត់របស់ព្រះនាងម៉ារី គឺជាសក្ខីកម្មមួយ បញ្ជាក់អំពីតម្លៃរបស់ស្រ្តី ក៏ដូចជាសក្ខីភាពរបស់ម្តាយគ្រប់រូបចំពោះកូន​។
នាឱកាសនោះសម្តេចប៉ាបឡេអូក័បានមានបន្ទូល ថា សន្តិភាពនៅលើពិភពលោក មិនត្រូវបានសម្រេចតាមរយៈ "អំណាច និងប្រាក់" នោះទេ  ប៉ុន្តែតាមរយៈការអធិស្ឋាន ការស្តាប់ និងការរស់នៅតាមសារដំណឹងល្អ។
សម្តេចប៉ាបឡេអូបានបន្តថា សន្តិភាព​ មិនមែន​កើត​ឡើងពី ​លទ្ធផល​នៃ​ជ័យជម្នះ​លើ​ខ្មាំង​សត្រូវ​នោះ​ទេ ប៉ុន្តែ​ជា​ផល​ផ្លែ​នៃ​ការ​សាប​ព្រោះ​យុត្តិធម៌ និង​ការ​អភ័យទោស​ដោយ​ក្លាហាន៕

Daily Program

Livesteam thumbnail