បូជនីយេសកក៍​ជា​អ្នក​អប់រំ​ជំនឿ​មកពី ១១៥ ប្រទេសជួបជុំ​គ្នានៅទីក្រុងរ៉ូម

មហាព្រឹត្តិការណ៍នៃអ្នកអប់រំជំនឿបានកំពុងធ្វើ​នៅទីក្រុងរ៉ូម ដោយ​បាន​ប្រមូលផ្តុំបូជនីយេសក៍​ចំនួន​១១៥ ប្រទេស​មកពីជុំវិញពិភពលោក។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រឹត្តិការណ៍ដែលហៅថា ឆ្នាំ​មហារ​ករុណាទិគុណ​សម្រាប់​ការ​អប់រំជំនឿ​ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីផ្តើមពីថ្ងៃទី២៦ ដល់ ថ្ងៃទី​២៨ ខែកញ្ញា នេះ បានទាក់ទាញអ្នកចូលរួមសរុបប្រមាណជាជាង២ម៉ឺននាក់។

នៅថ្ងៃទី២៦ ខែកញ្ញា ក្រុមអ្នកធ្វើធម្មយាត្រាអប់រំជំនឿដែលបានមកដល់មុនគេគឺ​មាន អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង ប៉ូឡូញ អ៊ុយក្រែន សហរដ្ឋអាមេរិក អាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ ម៉ិកស៊ិក ប៉េរូ កូឡុំប៊ី ហ្វីលីពីន ឥណ្ឌា និងអូស្ត្រាលី។

ពួកគេទាំងអស់នោះតំណាងឱ្យភូមិភាគ ការិយាល័យថ្នាក់ជាតិ និងសមាជិកនៃក្រុមការងារអប់រំជំនឿនានា។

ពិធីនេះបានចាប់ផ្តើមឡើងនៅ​បាស៊ីលីកា​ក្រោមអធិបតីភាព អគ្គអភិបាល រីណូ ហ្វីសែលឡា (Rino Fisichella) ដែលជា​អនុប្រធានទទួលបន្ទុក ក្រសួងប្រកាសដំណឹងល្អ។ ហើយនៅថ្ងៃទី ២៧ ខែកញ្ញា សម្តេចប៉ាបឡេអូទី១៤នឹងយាងចូលរួមដោយពិធីនេះរៀបចំឡើងនៅវេលាម៉ោង៤ រសៀលនៅទីលានសន្តសិលាតែម្តង។

ដោយឡែកនៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញាដែលជាថ្ងៃចុងក្រោយនឹងមាន ពិធីថ្វាយអភិបូជានៅវេលាម៉ោង ១០ ព្រឹក៕

Daily Program

Livesteam thumbnail