បុរីវ៉ាទីកង់អញ្ជើញលោកអភិបាលទើបតែងតាំងថ្មីចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយ
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកអភិបាលនៃព្រះសហគមន៍កាតូលិក ដែលត្រូវបានតែងតាំងថ្មីក្នុងរយៈពេល ១២ ខែកន្លងមកនេះមកពីជុំវិញពិភពលោកត្រូវបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលមួយ នៅក្នុងបុរីវ៉ាទីកង់ ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគេដឹងថា បានចាប់ផ្តើមកាលពីពីថ្ងៃទី ១៥ ហើយទើបតែបញ្ចប់កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយក្រសួងទទួលខុសត្រូវទំនាក់ទំនងជាមួយនឹងលោកអភិបាល ។
ប្រភពដដែលបានបន្តថា វគ្គបណ្តុះបណ្តាលនេះបាន ប្រមូលផ្តុំ លោកអភិបាលព្រះសហគមន៍ចំនួន ១៥៣ រូប នាក់មកពី ៤៦ ប្រទេស ដោយរួមទាំងលោកអភិបាល ចំនួន ២៥ រូបដែលគ្រប់គ្រងដោយ ក្រសួង ទទួលបន្ទុកព្រះវិហារបូព៌ារ ក៏ដូចជាលោកអភិបាល ដែលទើបតែងតាំងថ្មីចំនួន៥ នាក់ដែលមានទំនួលខុសត្រូវនៅក្នុងលេខាធិការដ្ឋានច្បាប់ព្រះសហគមន៍ ។
ការជួបជុំគ្នានៅខែកញ្ញាសម្រាប់លោកដែលទើបតែងតាំងថ្មីបានក្លាយជាលក្ខណៈធម្មតានៃកាលវិភាគរបស់ប្រចាំឆ្នាំរបស់សន្តអសនៈ ។ ទោះជាយ៉ាងណាក៏ដោយ វគ្គសិក្សានៅឆ្នាំនេះរួមមានទិដ្ឋភាពដែលមិនធ្លាប់មានពីមុនមក ជាលើកដំបូង វគ្គមួយចំនួនកំពុងត្រូវបានចែករំលែក និងបទពិសោធន៍រួមគ្នាដោយក្រុមក្រុមលោកអភិបាលទាំងពីរ ដែលធ្វើឡើងនៅសាកលវិទ្យាល័យ Pontifical Urban ។
ក្នុងអំឡុងពេលនៃការសិក្សា និងការពង្រឹងខាងវិញ្ញាណនេះ លោកដែលទើបតែងតាំងថ្មីត្រូវបានអនុញ្ញាតឲ្យចូលបង្គំគាល់ ជាមួយ សម្តេចប៉ាបផងដែរ ។