បុរីវ៉ាទីកង់ព្រមានហើយប្រឆាំងនឹងការបង្កើតអាវុធនៅទីអវកាស

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ប្រចាំនៅ អង្គការសហប្រជាជាតិ លោកអគ្គអភិបាល ហ្គាព្រីអែល កាហ្សា ( Gabriele Caccia) បានជំរុញឱ្យប្រទេសជាសមាជិកផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសកម្មភាពអវកាសខាងក្រៅជាពិសេសគឺទប់ស្កាត់ការរីកសាយភាយការបំពាក់អាវុធនៅទី អាវកាស ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្រាប់បុរីវ៉ាទីកង់ជំហរប្រឆាំងនឹងការរីកសាយភាពអាវុធនៅទីអាវកាសត្រូវបានលើកឡើងតាំងពីនៅក្នុងសន្និសីទឆ្នាំ១៩៦៨  ស្តីពីការប្រើប្រាស់លំហអាកាសដោយសន្តិភាព ដែលលើកឡើងដោយសម្តេចប៉ាបប៉ូល ទី ៦ ដោយពេលនោះទ្រង់បានអំពាវនាវដល់តួអង្គជាតិ និងពាណិជ្ជកម្មឱ្យផ្តោតលើភាពចម្រុងចម្រើនរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងរុករកអវកាស។

លោកអគ្គអភិបាលបានបន្តថា ចាប់តាំងពីពេលនោះមក បុរីវ៉ាទីកង់ បានបន្តសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទដ្ឋានអន្តរជាតិដ៏ស្អិតរមួតបន្ថែមទៀតដែលគ្រប់គ្រងបច្ចេកវិទ្យាអវកាស។

លោកអគ្គអភិបាលបាននិយាយក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មាធិការទី១ និងទី៤របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការរំសាយអាវុធ និងបេសកកម្មនយោបាយពិសេសៗ ថា ៖​ «នៅពេលដែលយើងស្វែងយល់ពីសក្តានុពលដ៏ធំនៃលំហរខាងក្រៅ វាចាំបាច់ណាស់ដែលរដ្ឋនានាលើកកម្ពស់ការប្រើប្រាស់ដោយសន្តិវិធីរបស់ខ្លួនជាប្រយោជន៍រួម»។

លោក បានសម្តែងការព្រមានជាពិសេសអំពីការធ្វើយោធាតូបនីយកម្មរបស់រដ្ឋជាសមាជិកនៅលំហរ ពោលគឺតាមរយៈអាវុធប្រឆាំងផ្កាយរណប ដែលមានដើមកំណើតចេញពីការប្រណាំងប្រជែងឥទ្ធិពលក្នុងលំហរនាអំឡុងពេលសង្រ្គាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត៕

Daily Program

Livesteam thumbnail