បុរីវ៉ាទីកង់ផ្តល់ការរថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់អ្នកក្រីក្រនៅទីលានសន្តសិលា

នៅពេលដែលបុរីវ៉ាទីកង់រៀបចំ ទិវាពិភពលោកសម្រាប់អ្នកក្រីក្រ ក្រសួងទទួលបន្ទុកមនុស្សធម៌និងបម្រើ ព្រះសហគមន៍បានរៀបចំ កម្មវិធីមណ្ឌលថែទាំសុខភាពដល់អ្នកក្រីក្រនិងអ្នកងាយរងគ្រោះនៅទីលានសន្តសិលាមួយសប្តាហ៍។

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីនេះ បានរៀបចំឡើងតាមការផ្តល់ការប្រឹក្សាសុខភាព ការផ្តល់ថ្នាំ និងជំនួយដោយឥតគិតថ្លៃដល់អ្នកដែលត្រូវការជំនួយពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ជារៀងរាល់ថ្ងៃនៅក្នុងរយៈពេល១សប្តាហ៍ពេញចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ប្រភពដដែលបានបន្តថា គំនិតផ្តួចផ្តើមនេះបានកើតឡើងនៅពេលដែលព្រះសហគមន៍នឹងរៀបចំទិវាអ្នកក្រលើកទី៨ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ដែលកំពុងតែខិតជិតដល់។

សេវាកម្មសុខភាពនេះ គឺផ្តល់ដោយគ្លីនិក «មាតានៃសេចក្តីមេត្តាករុណា» ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ។

 គ្លីនិចនេះមានបុគ្គលិកចំនួន ៤៦ នាក់ គិលានុបដ្ឋាយិកា ៨នាក់ និងអ្នកស្ម័គ្រចិត្ត ១០ នាក់ សម្រាប់ផ្តល់សេវាកម្មសុខភាព ដែលគ្របដណ្តប់ពីរវេនក្នុងមួយថ្ងៃ។

គ្លីនិកនឹងផ្តល់ជូននូវការជួបប្រឹក្សាសុខភាពជាមួយវេជ្ជបណ្ឌិត ឯកទេសដោយមិនមានការណាត់ជួប លើជំងឺផ្សេងៗរួមទាំងជំងឺបេះដូង ឆ្អឹង ភ្នែក វះកាត់ទូទៅ ឈឺសន្លាក់ឆ្អឹង សើស្បែក រោគស្ត្រី សួត ជំងឺមហារីក សរសៃប្រសាទ ចិត្តសាស្ត្រ ជំងឺឆ្លង, ជំងឺក្រពះពោះវៀន៕

Daily Program

Livesteam thumbnail