បុរីវ៉ាទីកង់បន្តជំរុញឲ្យពិភពលោកធ្វើការកាត់បន្ថយការចំណាយយោធា
ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីសព្វាវុធ អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់ លោកអគ្គអភិបាល ហ្គាព្រីអែល ខាហ្សា (Gabriele Caccia) បានរំលឹកឡើងវិញនូវការអង្វររបស់បុរីវ៉ាទីកង់សុំឲ្យមានការកាត់បន្ថយការចំណាយយោធា និងប្រឆាំងនឹងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធប្រល័យលោកថ្មី។
លោកអគ្គអភីបាលជាថ្មីម្តងទៀតបានជំរុញសហគមន៍អន្តរជាតិឱ្យផ្តោតលើការរំសាយអាវុធ និងសន្តិភាព ជាជាងការជំរុញឱ្យមានអំពើហិង្សាបន្ថែមទៀតតាមរយៈការចំណាយយោធា និងអភិវឌ្ឍន៍បច្ចេកវិទ្យាអាវុធថ្មីៗ។
ក្នុងអំឡុងពេលពិភាក្សាប្រធានបទស្តីពីអាវុធ លោកអគ្គអភិបាលបានរំលឹកឡើងវិញនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ បុរីវ៉ាទីកង់ អំពីការកើនឡើងជាបន្តបន្ទាប់នៃការប្រើប្រាស់ ការលក់ និងការជួញដូរអាវុធទាំងនេះ ដែលរួមចំណែកដល់អំពើហិង្សា ការស្លាប់ និង ការរងរបួសនៅក្នុងជម្លោះ តំបន់ឧក្រិដ្ឋកម្ម និងតាមរយៈសកម្មភាពភេរវករ។
លោកអគ្គអភិបាលបាននិយាយថា “នៅពេលដែលពិភពលោកប្រឈមមុខនឹងសង្រ្គាមលោកលើកទីបីដែលបានប្រយុទ្ធគ្នាបន្តិចបន្តួច ការរីកសាយភាយខុសច្បាប់ និងការប្រើប្រាស់អាវុធខុសធម្មតាបានក្លាយជាកង្វល់សន្តិសុខដ៏តឹងតែងបំផុតមួយនៅកម្រិតជាតិ តំបន់ និងសកលលោក ដោយសំដៅទៅលើអាវុធទាំងនេះថាជាអាវុធដ៏ធំ និងអស្ថិរភាពសហគមន៍។
លោកអភិបាលក៏បានបញ្ជាក់សារជាថ្មីអំពីការដាស់តឿនរបស់ បុរីវ៉ាទីកង់ជុំវិញការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើវិស័យយោធាពិភពលោក ដែលបានកើនឡើងដល់កំណត់ត្រា ២,២៤ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២២។
លោកបានលើកឡើងថា ការកើនឡើងដែលមិនធ្លាប់មានពីមុនមកនេះគឺបង្ហាញពីនិន្នាការគួរឱ្យព្រួយបារម្ភនៃការវិនិយោគយោធាជាអាទិភាពលើការដោះស្រាយតម្រូវការមនុស្សធម៌ដ៏សំខាន់ ជំរុញមនុស្ស។ ការអភិវឌ្ឍរួមគ្នា និងការលើកកម្ពស់សន្តិភាពពិភពលោក៕