បុរីវ៉ាទីកង់នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកដំបូងស្តីអំពីគុណភាពនៃជីវិត

កិច្ចប្រជុំកំពូលបុរីវ៉ាទីកង់លើកទីមួយស្តីពីការធ្វើឲ្យមនុស្សអាយុវែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមីនា ដោយប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំពិភពលោកដើម្បីស្វែងរករបកគំហើញវិទ្យាសាស្ត្រទំនើបបំផុត និងឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ជាមូលដ្ឋានដែលណែនាំការស្រាវជ្រាវលើមូលដ្ឋាននេះ។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅក្នុងបរិបទនៃឆ្នាំមហាករុណាទិគុណ២០២៥ នៅទីក្រុងរ៉ូម។ កិច្ចប្រជុំនេះ នឹងប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ ជ័យលាភីណូបែល និងមេដឹកនាំពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏សំខាន់មួយនៃពេលវេលារ ដើម្បីលើកកម្ពស់សុខភាព និរន្តរភាព និងពន្យារភាពចាស់ជរារបស់មនុស្សជាតិ។
ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើយក្រោមការគាំទ្រដោយបណ្ឌិតសភាសម្រាប់គុណភាពជីវិតក្រោមការដឹកនាំដោយលោកអគ្គអភិបាល វិនសេនហ្សូ ផាលៀ (Vincenzo Paglia)។
ពាក់ព័ន្ធនឹងកម្មវិធីនេះ បណ្ឌិតសភាសម្រាប់គុណភាពជីវិត បានឲ្យដឹងថា គម្រោងនេះ មានគោលបំណងលើកកម្ពស់ការរុករកគំរូនៃជីវិតដែលអាចរស់នៅបានយូរប្រកបដោយគុណភាព សេចក្តីថ្លៃថ្នូរ និរន្តរភាព សីលធម៌ និងស្មារតី។
លើសពីនេះ ស្របតាមគោលការណ៍សីលធម៌ និងទេវវិទ្យារួម វិទ្យាស្ថានខួរក្បាលអន្តរជាតិនេះ មានគោលបំណងបង្កើតវេទិកាអន្តរកម្មសិក្សា ដើម្បីជំរុញការសន្ទនារវាងអ្នកវិទ្យាសាស្ត្រ ទស្សនវិទូ សង្គម និងអ្នកបង្កើតគោលនយោបាយ។
កិច្ចប្រជុំកំពូលនេះមិនត្រឹមតែតំណាងឱ្យការឆ្លុះបញ្ចាំងវិទ្យាសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែ ក៏អំពាវនាវឱ្យពិចារណាភាពចាស់ជរាជាទំនួលខុសត្រូវខាងសីលធម៌ និងជាឱកាសដ៏អស្ចារ្យសម្រាប់ការច្នៃប្រឌិតថ្មីសម្រាប់ផលប្រយោជន៍រួម៕
Daily Program
