បុរីវ៉ាទីកង់ដាក់ចេញនូវកម្មវិធីថ្វាយអភិបូជាសម្រាប់ឆ្លើយតបចំពោះវិបត្តិអេកូឡូស៊ី

នៅក្នុងជំហានដ៏សំខាន់មួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់ព្រះសហគមន៍កាតូលិកចំពោះការគ្រប់គ្រងបរិស្ថាន បុរីវ៉ាទីកង់បានបង្ហាញអត្ថបទនិងខ្លឹមសារនៃកម្មវិធីថ្វាយអភិបូជាថ្មីឆ្លើយតបនូវវិបត្តិអេកូឡូស៊ី។

វ៉ាទីកង់ញូវបានរាយការណ៍ថា សេចក្តីពិស្តារនៃការដាក់ចេញនូវកម្មវិធីថ្វាយអភិបូជាជាពិសេសថ្មីនេះ គឺបានបញ្ជាក់នូវក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅការិយាល័យព័ត៌មានសន្តអាសនៈ ដោយលោកកាឌីណាល់ ម៉ាយឃើល ហ្សេនី ( Michael Czerny) អ្នកទទួលខុសត្រូវក្រសួងលើកកំពស់ការអភិវឌ្ឈន៍មនុស្ស  និង លោកអគ្គអភិបាល វិចទ័រីយូ ហ្វ្រង់សេស្កូ វីយូឡា ( Vittorio Francesco Viola) អ្នកទទួលខុសត្រូវក្រសួងពិធីកម្មសាសនា ។

លោកកាឌីណាល់ បានមានប្រសាសន៍ថា កម្មវិធីថ្វាយអភិបូជាថ្មីដែលបានដាក់ចេញនេះ ថាជាការឆ្លើយតបជាក់ស្តែងចំពោះការឆ្លុះបញ្ចាំងរបស់ព្រះសហគមន៍លើទំនាក់ទំនងអន្តរកម្មរវាងមនុស្សជាតិ និងពិភពលោកធម្មជាតិ ដែលជាប្រធានបទសំខាន់នៅក្នុង អ្វីដែលលើកឡើងនៅក្នុងគោលលទ្ធិ ឡោដាតូ​ស៊ី ( Laudato Si) របស់​សម្តេចប៉ាបហ្រ្វង់ស៊ីស្កូតាំងពីឆ្នាំ​២០១៥ មក។

តាមការគ្រោងទុក សម្តេចប៉ាបឡេអូទី១៤ គ្រោងនឹងរៀបចំពិធីថ្វាយអភិបូជាសម្ភោធកម្មវិធីថ្មីនៅសប្តាហ៍ក្រោយនីវិសាលវិហា ខាស្តែល ហ្គាដូហ្វូ  (Castel Gandolfo )៕

Daily Program

Livesteam thumbnail