បុរសម្នាក់សុខចិត្តលះបង់ជីវភាពសុខស្រួលនៅសហរដ្ឋអាមេរិកមកធ្វើជាបូជាចារ្យនៅប៉ាគីស្ថាន

បុរសម្នាក់ដែលបានចំណាយពេលជាច្រើនឆ្នាំ និងប្រឈមមុខនឹងភាពស្រណុកសុខស្រួលនៅសហរដ្ឋអាមេរិក បានសុខចិត្តវិលត្រឡប់មកកាន់ជីវិតជាបូជាចារ្យ បន្ទាប់ពីចំណាយពេលប្រមាណ ២០ ឆ្នាំ សិក្សាស្វែងយល់ពីតម្រូវការពិតប្រាកដរបស់ខ្លួន។

បុរសរូបនោះគឺ លោកបូជាចារ្យ សាហ្វាកេត ចន (Shafaqat John) អាយុ ៤០ ឆ្នាំ ដែលទើបតែទទួលបានអគ្គសញ្ញាបូជាចារ្យនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិសាលវិហារក្នុងទីក្រុងឡាហ័រ (Lahore)។ លោកបូជាចារ្យថ្មីនេះ កើតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៨៦ នៅភូមិបានដូ ជីហ្សា (Bhando Gujjar) ជិតទីក្រុងឡាហ័រ។

លោកបូជាចារ្យ ចន បានធំធាត់នៅក្នុងគ្រួសារដែលមានជំនឿលើព្រះគ្រិស្តយ៉ាងជ្រាលជ្រៅ។ ទោះបីជាឪពុកម្តាយរបស់លោកបានបាត់បង់ជីវិតក៏ដោយ ប៉ុន្តែលោកទាំងពីរពិតជាបុគ្គលដែលបានដើរតួយ៉ាងសកម្មនៅក្នុងកិច្ចការព្រះសហគមន៍កាតូលិកនៅប៉ាគីស្ថាន។

លោកបូជាចារ្យគឺជាកូនពៅក្នុងចំណោមបងប្អូនបង្កើត ៥ នាក់។ លោកបានសិក្សានិងរៀនសូត្រនៅប៉ាគីស្ថាន មុនពេលមានឱកាសបានទៅរស់នៅសហរដ្ឋអាមេរិក និងតស៊ូក្លាយជាគ្រូបង្រៀននៅទីនោះ។ ទោះជាយ៉ាងណា លោកនៅតែស្រមៃ និងរំជួលចិត្តនឹងការត្រាស់ហៅដើម្បីបម្រើព្រះជាម្ចាស់និងព្រះសហគមន៍ដដែល។

លោកបានអះអាងថា ទោះបីជាជីវិតនៅអាមេរិកសុខស្រួលយ៉ាងណាក៏ដោយ ក៏បព្វជិតភាពគឺជាការត្រាស់ហៅ និងជាបំណងប្រាថ្នាដ៏ពិតប្រាកដរបស់លោកដែរ។ លោកបូជាចារ្យបានមានប្រសាសន៍ថា ជីវិតត្រាស់ហៅរបស់លោកនៅពេលនេះ គឺដើម្បីបូជាជូនដល់ឪពុកម្តាយរបស់លោក ហើយនេះគឺជាផ្លែផ្កាដែលពួកគាត់ធ្លាប់បានខិតខំ និងចង់ឱ្យលោកចូលរួមបម្រើព្រះសហគមន៍នៅប៉ាគីស្ថានវិញ។

Daily Program

Livesteam thumbnail
khmer popup image