បងស្រី២ នាក់ ត្រូវបានគេសម្លាប់ក្នុងការវាយប្រហារតាមដងផ្លូវនៅប្រទេសហៃទី

បងស្រីពីរនាក់ស្ថិតក្នុងចំណោមមនុស្សប្រាំនាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមចម្រុះនៃក្រុមក្មេងទំនើងតាមដងផ្លូវនៅលើនៅក្នុងតំបន់មីរីបាឡៃ (Mirebalais)។
វ៉ាទីកង់ញូវបានរាយការណ៍ថា អំពើហិង្សាដែលបានវាយប្រហារបងស្រីនិងជនរងគ្រោះនេះគឺជា ការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ក្រុមប្រឹក្សាអន្តរកាលដើម្បីពង្រឹងការគ្រប់គ្រងទីក្រុងប៉័អូប្រាងឡើងវិញ។
បងស្រីទាំងពីរត្រូវបានគេដឹងថា គឺជាសមាជិកនៃក្រុមបុព្វជាតាតេរីសា នៅពេលដែលក្រុម ក្មេងទំនើងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ ចាប់ផ្តើមការវាយលុកដោយហឹង្សាជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអន្តរកាលក្នុងការស្តារការគ្រប់គ្រងជាតិឡើងវិញ។
ក្រុមក្មេងទំនើងទាំងនេះបានកំពុងតែអុកឡុកខ្លាំងនៅក្នុងសង្កាត់ដែលបងស្រីបានត្រូវគេរាយការណ៍ថា បានជួបគ្រោះថ្នាក់ ក្នុងទីប្រជុំជនប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុងដែលពួកគេនៅតែមានឥទ្ធិពលនិងនៅតែកាន់កាប់ទីក្រុងមួយភាគធំ ទោះបីជាមានការអន្តរាគមន៍ពីកងកម្លាំងសន្តិសុខក៏ដោយ ក៏ក្រុមក្មេងទំនើងនៅតែរក្សាដដែល ។
ការកើនឡើងនៃអំពើហិង្សាបានជំរុញឱ្យអ្នកស្រុកភៀសខ្លួនដើម្បីស្វែងរកជម្រកនៅក្នុងភូមិក្បែរនោះ។ មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៥នាក់បានបាត់បង់ជីវិត ។
លោក ម៉ាក ឡេរ៉ូយ មេស៊ីដ័រ ( Max Leroy Mésidor ) លោកបូជាចារ្យមួយរូបនៅក្នុងតំបន់បានបញ្ជាក់ពីអត្តសញ្ញាណរបស់បងស្រីទាំងពីរ។
ការសម្លាប់នេះបានរំឮកពីការធ្វើឃាតបងស្រី ល្វីសា ដែលអ័តូ ( Luisa Dell'Orto )ក្នុងឆ្នាំ ២០២២ និងការចាប់ពង្រត់បងស្រី៦ នាក់ក្នុងខែមករា ឆ្នាំ ២០២៤ ដែលក្រោយមកត្រូវបានដោះលែង។
Daily Program
