បងស្រីនៅឥណ្ឌូនេស៊ីនត្រូវបានបណ្តុះបណ្តាលឲ្យក្លាយជាអ្នកបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល
បងស្រីនៅឥណ្ឌូនេស៊ីនត្រូវបានបណ្តុះបណ្តាលឲ្យក្លាយជាអ្នកបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល
បងស្រីមួយក្រុមនៅក្នុងទីក្រុង យោកយ៉ាកាតា (Yogyakarta) បានត្រូវបណ្តុះបណ្តាលឲ្យក្លាយជាអ្នកបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីជួយប្រកាសដំណឹងល្អ ។
បងស្រីមួយក្រុមនេះត្រូវបានគេដឹងថា គឺត្រូវបានបណ្តុះបណ្តាលនៅក្នុងវគ្គអប់រំរយៈពេលខ្លីមួយ ដែលបានរៀបចំកាលពីខែកុម្ភៈកន្លងទៅ ហើយនៅពេលនេះពួកបងស្រីបានកំពុងតែដំណើរការបង្កើតមាតិការទាក់ទងនឹងការអប់រំជំនឿនៅក្នុងប្រទេសសហគមន៍កាតូលិកនៅឥណ្ឌូនេស៊ី។
វគ្គបណ្តុះបណ្តាលនេះគឺរៀបចំឡើងក្រោយការជ្រោមជ្រែងដោយ លោក បូជាចារ្យ អេនតូនីញូ ហាយ៉ានតូ (Antonius Haryanto) ដែលជាជំនាញនិងមានការទទួលស្គាល់នៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើន ។
ក្រៅពីនោះក៏មានបណ្តាអ្នកដែលល្បីៗនៅលើបណ្តាញសង្គមជាច្រើននាក់ទៀតបានចូលរួមជាបង្ហាញ និងបណ្តុះបណ្តាលជំនាញនេះ។
នៅក្នុងកម្មវិធីនេះ គឺមានអំពីយុទ្ធសាស្ត្រទាក់ទាញអ្នកទស្សនា ចំណាត់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយសង្គម ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ការរៀបចំផែនការមាតិកា ការសរសេរ ការរៀបចំមាតិកានិងក្រាហ្វិក មាតិកាវីដេអូ ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម និងទំនាក់ទំនងសាធារណៈ ព្រមទាំងអ្នកតាមដាន និងការគ្រប់គ្រងការចូលរួម។
បន្ទាប់ពីវគ្គនេះ អ្នកចូលរួមបានធ្វើការងារទាក់ទងនឹងសម្ភារជាក្រុមដែលដឹកនាំដោយអ្នកសម្របសម្រួល និងបានទុកឲ្យអ្នកចូលរួម គេបានរៀនការអនុវត្តដោយផ្ទាល់៕