បងប្រុស៤នាក់ និងគ្រូអប់រំជំនឿម្នាក់ត្រូវបានដោះលែងនៅហៃទី
បងប្រុស៤នាក់ និងគ្រូអប់រំជំនឿម្នាក់ត្រូវបានដោះលែងនៅហៃទី
បងប្រុសបួននាក់ និងគ្រូអប់រំជំនឿម្នាក់ត្រូវបានដោះលែងនៅប្រទេសហៃទី ក្រោយពេលដែលពួកគេត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវបានឲ្យដឹងថា នៅថ្ងៃនោះមនុស្ស៧នាក់ត្រូវបានចាប់ពង្រត់ ប៉ុន្តែពួកគេបានត្រូវដោះលែងវិញនៅកាលពីចុងសប្តាហ៍កន្លងទៅ ខណៈដែលជោគវាសនាមនុស្សពីរនាក់ទៀតគឺមិនច្បាស់លាស់។
ខណៈដែលប្រទេសហៃទីស្ថិតក្នុងភាពអាសន្ន ចំពេលមានអំពើហិង្សារបស់ក្រុមក្មេងទំនើងដែលគំរាមកំហែងទម្លាក់រដ្ឋាភិបាល ក្រុមគ្រួសារបុព្វជាតាបេះដូងពិសិដ្ឋបានប្រកាសកាលពីថ្ងៃចន្ទថាមនុស្សទាំង ៥ នាក់ក្នុងចំណោមមនុស្ស ៧ នាក់ដែលត្រូវបានចាប់ជំរិតកាលពីជាងពីរសប្តាហ៍មុននៅទីក្រុង ប៉័អូប្រាង ត្រូវបានដោះលែង។
អ្នកដែលនៅបន្តត្រូវឃុំឃាំងដោយក្រុមអ្នកចាប់ជម្រិតគឺមាន បងប្រុស ព្យែ អ៊ីសាក វ៉ាល់ម័រ ( Pierre Isaac Valmeus ) និង បងប្រុស អាដាម មុនក្លៃសុន ម៉ារីយឹស ( Adam Montclaison Marius) នៅតែត្រូវបានគេចាប់ឃុំខ្លួន។
អ្នកទាំងប្រាំពីរនាក់ត្រូវបានចាប់ពង្រត់ដោយក្រុមប្រដាប់អាវុធ នៅពេលដែលពួកគេបានធ្វើដំណើរទៅសាលា ដែលកំពុងតែស្ថិតនៅក្នុងគ្រប់គ្រងដោយក្រុមក្មេងទំនើងក្នុងទីក្រុង ប៉័អូប្រាង ។
ក្រុមក្មេងទំនើងនៅហៃទីបានចាប់ផ្តើមឡើងចាងនិងបានបង្កវិនាសសកម្មព្រមទាំងគ្រប់គ្រងដែនដីមួយភាគធំនៅក្នុងរដ្ឋធានីនេះ ក្រោយពេលដែល លោក ចូវេណែល ម័សេ (Jovenel Moïse) ប្រធានាធិបតីនៃប្រទេសនេះត្រូវគេ ធ្វើឃាតប្រធានាធិបតី កាលពីខែកក្កដា ឆ្នាំ ២០២១។
ឧក្រិដ្ឋកម្ម សម្លាប់ រំលោភ និងឃុំខ្លួនតែងតែកើតមានជាប្រចាំនៅក្នុងទីក្រុងនៃប្រទេសដ៏ក្រីក្រមួយនេះ៕