នៅអង្គការសហប្រជាជាតិ ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងសេអ៊ូល ទាមទារ​ការដក ទាហានកូរ៉េខាងជើងចេញពីប្រទេសរុស្ស៊ី

សហរដ្ឋអាម៉េរិក និងប្រទេសកូរ៉េខាងត្បូង បានអំពាវនាវកាលពីថ្ងៃពុធ ទី៣០ ខែតុលា ទៅ កាន់កូរ៉េខាងជើង ឲ្យដកកងទ័ពរបស់ខ្លួន​ចេញពីប្រទេសរុស្ស៊ី និងភ័យថា កងទ័ពទាំងនេះ​នឹង ត្រូវបានប្រើប្រាស់ដើម្បីប្រយុទ្ធនៅប្រទេសអ៊ុយក្រែន។

យោងតាមទីក្រុងវ៉ាស៊ីនតុន និងសេអ៊ូល បានឲ្យដឹងថា ទាហានកូរ៉េខាងជើងប្រមាណ ១០០០០នាក់ ស្ថិត​នៅក្នុងប្រទេសរុស្ស៊ី ដោយមិនអាចកំណត់បេសកកម្មច្បាស់លាស់របស់​ពួក​គេ។ ប៉ុន្តែកាលពី ថ្ងៃអង្គារ មន្ទីរប៉ង់កាហ្គូន បានប្រាប់ឲ្យដឹងថា ទាហានកូរ៉េខាងជើង មួយ​ចំនួន​តូចស្ថិតនៅក្នុងតំបន់គូស្ក៍របស់រុស្ស៊ី ក្បែរព្រំដែនជាមួយអ៊ុយក្រែន។

លោកវ៉ាសស៊ីលី ណេបេនហ្ស៊ី ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅអង្គការសហប្រជាជាតិ បានអះអាងថា ៖ “វាគ្រាន់តែជាការបង្ហាញខ្លីៗ ដែលមិន​មាន​ភស្តុតាងដ៏គួរឲ្យទុកចិត្តបាន ដែលបង្វែចំណាប់​អារម្មណ៍​​នៃបញ្ហាដែលមានសារសំខាន់ពិតប្រាកដ ដែលគំរាមកំហែងដល់សន្តិភាព និង​សន្តិសុខ​អ​ន្តរ​ជាតិ”។ លោកក៏ចោទ ប្រកាន់ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងឡុង ឈានដល់កំពូល​ថ្មី​ហើយអំពីរឿង​បំភ្លែងព័ត៌មានក្លែងក្លាយ”។ លោកបានអធិប្បាយទៀតថា ៖ “ទោះបីជា​គ្រប់​អ្វីៗទាំងអស់ដែលមិត្តលោកខាងលិចរបស់យើងនិយាយអំពីសហប្រតិបត្តិការរវាង​រុស្ស៊ី និង​កូរ៉េ​ខាងជើង ជាការពិត តើវាអាច ជាហេតុផលទេ ដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត​ដាក់​ចេញ​នូវភាពសមហេតុផល​ដែលរុស្ស៊ីធ្វើខុស ដើម្បីឲ្យពួកគេមានសិទ្ធជួយដល់របប​របស់​លោក​ហ្សេឡេនស្គី កែនការការពារពីអង្គការណាតូ និងប្រើប្រាស់ព័ត៌មានរបស់​អង្គការ​នេះ​ដើម្បី​ជួយអ៊ុយក្រែន នៅខណៈ​ដែល​ពួកគេនិយាយថា សម្ព័ន្ធមិត្តរបស់រុស្ស៊ីមិនមានសិទ្ធធ្វើ​ដូច្នេះ​ទេ”។ លោកបានអះអាងថា អន្តរ​ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង នៅក្នុងវិស័យ​យោធា ឬវិស័យដទៃៗ ទៀត គឺ​ស្រប​តាម​ច្បាប់អន្តរជាតិដែលមិនមែនជាការរំលោភនោះទេ។ លោក​សង្កត់ធ្ងន់ថា វាគ្មានហេតុផល​ណា​មួយ​នឹងបង្ហាញសហប្រតិបត្តិការនេះថាជាការគំរាម​កំហែង​​សម្រាប់នរណាម្នាក់នោះទេ។

ការតម្លើងសម្លេងបានកើនឡើងនៅអង្គការសហប្រជាជាតិ អនុឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ព្រមានថា ទាហានកូរ៉េខាងជើង នឹងចេញទៅវិញ​ក្នុងសំពត់រុំសាក​សព​ ប្រសិនបើពួកគេចូលមកអ៊ុយក្រែនដើម្បីការពាររុស្ស៊ី។ នៅពីមុខក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ លោករ៉ូប៊ឺត វូដ បានបន្ថែមថា ៖ “លោកផ្តល់យោបល់ឲ្យប្រធានាធិបតី​កូរ៉េ​ខាង​ជើង លោកគីម ពិចារណា ២ដង មុននឹងតាំងចិត្ត​ប្រកាន់ឥរិយាបទដោយមិនចេះគិត និង​គ្រោះ​ថ្នាក់​ដូចសព្វថ្ងៃ។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ លោកសឺហ្គៀ គីស្ល៊ីតស៊ីយ៉ា បាន​បញ្ជាក់​ឡើងវិញអំពីការចោទប្រកាន់របស់ទីក្រុងគៀវ អំពីវត្តមាន​ទាហានកូរ៉េខាងជើង ចំនួន ១២០០០​នាក់នៅរុស្ស៊ី។ លោកបន្ថែមថា ពួកគេ​នឹងត្រូវចាប់ផ្តើមចូលរួម​ផ្ទាល់ធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធ​ជាមួយនឹងអ៊ុយក្រែន​នៅខែវិច្ឆិកា”។

ចំណែករដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោកឡយ អូស្ទីន បានជួបសន្ទនាជាមួយសមភាគី​កូរ៉េ​ខាងត្បូងរបស់លោក លោកគីម យ៉ុងហ៊ីយុននៅក្នុងសន្និសីទមួយ ដែលលោកបានអំពាវនាវ​ឲ្យកូរ៉េខាងជើងដកទ័ពរបស់ខ្លួនចេញពីរុស្ស៊ី។ សម្រាប់រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ការ​ពង្រាយកងកម្លាំងកូរ៉េខាងជើង នឹងអាចបង្កើនភាពតានតឹងនៃការគំរាមកំហែងសម្រាប់​សន្តិសុខ​​​នៃជ្រោយឧបទ្វីបកូរ៉េ។ ចំណែកលោកឡយ អូស្ទីន បានបន្ថែមថា សហរដ្ឋអាម៉េរិក​នឹង​​បន្តធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន​ និងដៃគូ ដើម្បីបំបាក់ទឺកចិត្តរុស្ស៊ីប្រើប្រាស់​ទាហាន​ទាំង​នេះក្នុងការប្រយុទ្ធ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ក៏បានលើកឡើងថា គេឃើញទាហាន​កូរ៉េខាងជើង ទទួល​ការ​បែងចែក​ឯកសណ្ឋាន និងសម្ភារៈយោធារបស់រុស្ស៊ី។

 

Daily Program

Livesteam thumbnail