នៅហ្គាហ្សា ម្ហូបអាហារកំពុងតែក្លាយជាអាវុធពីព្រោះតែការស្រេកឃ្លាន

វ៉ាទីកង់ញូវបានរាយការណ៍ថា ស្ថានភាពនៅហ្គាហ្សាឥឡូវនេះកាន់តែអាក្រក់ រហូតដល់ស្បៀង អាហារ ប្រែក្លាយវាទៅជាអាវុធនិងយុទ្ធសាស្រ្តនយោបាយជាជាងការសង្គ្រោះ។

​          វិបត្តិមនុស្សធម៌និង​ ការបរាជ័យនៃមូលនិធិមនុស្សធម៌​ហ្គាហ្សា(GHF)  ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់អ៊ីស្រាអែល-អាមេរិក បង្ហាញពីការដួលរលំនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានបទឈប់បាញ់ និងបង្ហាញពីភាពតានតឹងកាន់តែខ្លាំងលើការគ្រប់គ្រង ភាពស្របច្បាប់ និងអភិបាលកិច្ចនាពេលអនាគតនៃតំបន់។

វិបត្តិស្បៀងនិងឱសថកាន់តែខ្លាំងឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបានបិទផ្លូវផ្តល់ជំនួយមនុស្សធម៌នៅដើមខែមីនា ហើយនៅពេលនេះស្ថានភាពកាន់តែធ្ងន់ធ្ងរទៅទៀតបន្ទាប់ពីការផ្អាកប្រតិបត្តិការដោយអង្គការ​មួយចំនួន រួមនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត។

អ៊ីស្រាអែល​បាន​បង្ហាញ​ភាពត្រឹមត្រូវ​ចំពោះ​សកម្មភាព​របស់ខ្លួន​ដោយ​ចោទប្រកាន់​ថា ​ក្បួន​រថយន្ត​មនុស្សធម៌​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ​ត្រូវបាន​​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាសចាប់​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ក្រុម​នេះ​ បានចែកចាយឡើងវិញទៅ​ប្រជាជនដើម្បី​គ្រប់គ្រង​លើដែនដីនេះ​ឡើងវិញ៕

Daily Program

Livesteam thumbnail