នុយក្លេអ៊ែរស៊ីវិល ៖ នៅពេលប្រទេសចិនឈានមុខឆ្ងាយនៅក្នុងបច្ចេកវិជ្ជា រ៉ែ ថូរីយ៉ូម...

នៅចុងក្រោយអាជ្ញាធរចិនហាក់បីដូចជា អាចទម្លុះអាថ៌កំបាំងដែលអនុញ្ញាតឲ្យផលិតឥន្ធនៈ នុយក្លេអ៊ែរចេញពីរ៉ែលោហៈថូរីយ៉ូម។  កាលពីដើមខែវិច្ឆិកា អាជ្ញាធរចិនបានប្រកាសអំពីការ ប្រែក្លាយពីថូរីយ៉ូមទៅជាអ៊ុយរ៉ានីញ៉ូមនៅក្នុង​រ៉េអាក់ទ័រតូចមួយ។

ប្រសិនបើជោគជ័យនេះនឹងត្រូវបញ្ជាក់កាន់តែច្បាស់ ការចោះទម្លុះបច្ចេកវិជ្ជាអាចនឹងមាន​តម្លៃ​ស្មើមាសសម្រាប់ប្រធានាធិបតីចិន​នៅក្នុងការស្វែងរកឆ្ពោះទៅកាន់ឯករាជ្យខាងថាមពល។

ការធ្វើតេស្តិ៍លើកទី១ ត្រូវបានប្រកាសថា​ ជោគជ័យ ដែលត្រូវបានរៀបចំធ្វើឡើងកាលពី​ដំណាច់​​ខែតុលា​​ដោយវិទ្យាស្ថានរូបវិទ្យាអនុវត្ត​នៃ​រដ្ឋបណ្ឌិតសភាវិទ្យាសាស្រ្តចិន វូវ៉េ Wuwei ដែល​ស្ថិតនៅក្នុងទីក្រុងនៅចំកណ្តាល​វាលលំហ​ហ្គូប៊ី នៅភាគខាងជើងប្រទេសចិន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការរបស់ចិន បានអបអរសាទរថា ៖ ”វិទ្យាស្ថានស្រាវជ្រាវជាង ១០០ សកលវិទ្យាល័យ និងក្រុមហ៊ុនឧស្សាហកម្ម បានធ្វើកិច្ចសហ​ប្រតិបត្តិការគ្នានៅក្នុងក្របខណ្ឌ​នៃ​កម្ម​វិធីមួយដើម្បីតស៊ូលើស្ថានភាពលំបាកនៃរ៉េអាក់ទ័រប្រភេទ​នេះ។”

លោកចាន វ៉ាឡឺនីញ៉ុស អ្នកឯកទេសវិស្វកម្មខាងរ៉េអាក់ទ័រនៅសាលាភូមិន្ទពហុតិចនិច​នៅ​ទីក្រុង​ស្តុកខូល ប្រទេសស៊ុយអែត ធ្វើសង្ខេបថា ៖ “ក្នុងការជាក់ស្តែង ចិនបញ្ជាក់ថា​បាន​ប្រែ​ក្លាយ​​ពីសារធាតុ ថូរីយ៉ូម ២៣២ ដែលជាសារធាតុ​មានសេរីនៅក្នុងធម្មជាតិ ទៅជាអ៊ុយរ៉ានីញ៉ូម ២៣៣ ដែលមិនមានទេនៅក្នុងសភាពធម្មជាតិ ប៉ុន្តែវាគឺល្អសម្រាប់ធ្វើជាឥ​ន្ធនៈនុយក្លេអ៊ែរ។”

រឿងនេះមិនមែនជាអ្វីដែលកើតមាននៅក្នុងស្ទើតែគ្រប់រ៉េអាក់ទ័រ​សព្វថ្ងៃ​ដែលដំណើរការទេ។ គឺ​​ថា មានតែអ៊ុយរ៉ានីញ៉ូម ២៣៥ ក្នុងសភាពធម្មជាតិ អាចបំបែក និងអាច​ប្រើប្រាស់ជាឥន្ធនៈ​សម្រាប់​ផលិតថាមពលបាន។ ប៉ុន្តែបរិមាណរបស់វាគឺមានកម្រិត​ណាស់នៅ​លើភព​ផែនដី។ លោកដានីញ៉ែល ហឺអឺ អ្នកឯកទេសខាងនុយក្លេអ៊ែរ និងសាខាថូរីយ៉ូម នៅមន្ទីរ​ពិសោធន៍​រូបវិទ្យាអាតូម និងលំហសាស្រ្ត នៅមជ្ឈមណ្ឌលជាតិនៃការស្រាវជ្រាវ និង​វិទ្យាសាស្រ្ត នៅ​ប្រទេស​បារាំង បានពន្យល់ថា អ៊ុយរ៉ាញូម ២៣៨ គឺមានសម្បូរច្រើន​នៅ​ក្នុង​ធម្មជាតិ ហើយ​គឺ​សារធាតុនេះហើយ ដែលត្រូវ​បានប្រើប្រាស់នៅក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ ។

លោកចាន វ៉ាឡឺនីញ៉ុស បញ្ជាក់ទៀតថា ដូច្នេះ ការពិសោធន៍របស់ចិនបានបោះបង់ចោល​របៀប​របស់ធ្វើប្រតិបត្តិការតាមទម្លាប់ទូទៅជាប្រពៃណី គឺមិនគ្រាន់តែបន្ថែមសារធាតុថូរីយ៉ូម​ក្នុង​​ដំណើរ​ការទេ ប៉ុន្តែគេក៏ប្រើប្រាស់វា​ក្នុងរ៉េអាកទ័រប្រភេទតែមួយដែលគេនៅប្រើប្រាស់​ច្រើន​សកម្ម​​នៅ​លើ​ពិភពលោក”។

តើរ៉េអាក់ទ័ររបស់ចិននៅវូវ៉េគឺថ្មីទាំងស្រុង ឬយ៉ាងណា? ជាការពិត វាបានចាប់ផ្តើមឡើង​វិញ​នៅពេលអាម៉េរិកធ្លាប់បោះបង់ចោលការពិសោធន៍បែបនេះនៅទសវត្សឆ្នាំ១៩៦០។ លោកដានីញ៉ែល ហឺអឺ ទទួលស្គាល់ថា ការកែប្រែសារធាតុ ថូរីយ៉ូម ត្រូវបានគេស្គាល់ជាយូរ​មកហើយ។”

ចំណែករូបវិទូអាម៉េរិក លោកអឹមវី រ៉ាម៉ាណា នៅក្នុងព្រឹត្តិបត្តិអ្នកវិទ្យាសាស្រ្តអាតូមិក​នៅឆ្នាំ​២០២២ បានអះអាងថា ការសាកល្បងរបស់អាម៉េរិកដែលដឹកនាំធ្វើនៅចន្លោះឆ្នាំ១៩៦៥ និង​ឆ្នាំ​១៩៦៩ នៅមន្ទីរ​ពិសោធន៍ អូក រីដហ្ស៍ (Oak Ridge) បានក្លាយជារឿងទេវកថា​នៅក្នុង​សហគមន៍​​អ្នក​វិទ្យាសាស្រ្ត។

កាលពីខែមេសា មុន លោកស៊ូ ហុងហ្ស៊ី អតីតនាយកសិក្សាស្រាវជ្រាវនៃកម្មវិធីថូរីយ៉ូម ចិន បានបញ្ជាក់ថា ចិនចេះដឹងអំពីរឿងនេះ និងបានអួតអំពីចិនអ្នកស្នងមរតកពិតនៃការខិតខំ​ប្រឹងប្រែង​​របស់អាម៉េរិក​នៅទសវត្សឆ្នាំ១៩៦០។ ប្រទេសអាម៉េរិកដូចជាសត្វទន្សាយ​ដែលជួន​កាល​ក្លាយ​ជាខ្ជិល។ នេះគឺជាពេលដែលប្រទេសចិនដែលប្រៀបដូចជាអណ្តើកដើរនៅតែដើរ​ទៅមុខ​បន្ត។”

 

 

Daily Program

Livesteam thumbnail