នាយករដ្ឋមន្រ្តីសន្តអាសនៈថា វត្តមានរបស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ាគឺចាំបាច់ណាស់

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈមានប្រសាសន៍ថា វត្តមានរបស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ាគឺចាំបាច់បំផុត។

លោកកាឌីណាល់បានមានប្រសាសន៍បែបនេះនៅពេលដែលបានធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសហ្សកដានី កាលពីសប្តាហ៍មុន។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងដំណើរទស្សនកិច្ចនោះ លោកកាឌីណាល់បានវាយតម្លៃដ៏ខ្ពស់ចំពោះជំនឿ និង ការលះបង់របស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា ហើយវិសាលវិហារ​ព្រះយេស៊ូទទួល​ពិធីជ្រមុជទឹក គឺជា​សញ្ញានៃភាពរឹងមាំ និងក្តីសង្ឃឹម​របស់គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ា។

លោកបានបញ្ជាក់ថា ព្រះវិហារនោះគឺជាក្តីសង្ឃឹមដ៏អស្ចារ្យមួយ ហើយទីនោះជាមូលដ្ឋានគ្រឹះដែល​ឧទ្ទិសដល់កិច្ចខិតខំប្រឹងប្រែងការពារជំនឿ ហើយរាល់ការចូលរួមរបស់គ្រីស្តបរិស័ទ និងសកម្មភាពរស់រវើករបស់ពួកគេ ហើយក៏ជាហេតុផលសម្រាប់ក្តីសង្ឃឹមផងដែរ។

លោកបានបន្តថា ទីនោះជាចលកនៃកម្លាំង​ដ៏​សំខាន់ ហើយ​វាក៏ជានិមិត្តរូប ដើម្បី​ស្វែងរក​ផ្លូវ​ដើម្បី​ដោះស្រាយ​ជម្លោះ​បច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោកកាឌីណាល់បានបន្តថា គ្រីស្តបរិស័ទនីហ្សកដានីមានវត្តមាន តាំងពីយូរយារណាស់មកហើយ ទោះបីជាសហគមន៍គ្រីស្តបរិស័ទមានការថយចុះក៏ដោយ ក៏ជំនឿនៅតែមាន អាស្រ័យហេតុនេះ សហគមន៍គ្រីស្តបរិស័ទក្នុងប្រទេសនេះនៅតែមានក្តីសង្ឃឹម៕

Daily Program

Livesteam thumbnail