ទើបតែជាប់ឆ្នោត លោកលី ជែមីញ៉ុន ឡើងកាន់ដំណែងជាប្រធានាធិបតីកូរ៉េខាង ត្បូង

ប្រធានាធិបតីកណ្តាលឆ្វេង លោកលី ជែមីញ៉ុន បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េ ខាងត្បូង កាលពីថ្ងៃពុធ ទី៤ ខែមិថុនា ក្រោយមួយថ្ងៃពីជ័យជម្នះដ៏ទូលំទូលាយក្នុងការ បោះឆ្នោត។
បន្ទាប់ពីរយៈពេល ៦ខែ នៃវិបត្តិនយោបាយដ៏ជ្រាលជ្រៅ អតីតកម្មករអាយុ ៦០ឆ្នាំ បានឈ្នះការបោះឆ្នោតជាមួយនិងសម្លេង ៤៩,៤២% ទល់នឹង ៤១,១៥% របស់គូបដិបក្ខ មកពី គណបក្សស្តាំ លោកគីម មូនស៊ូ។
លោកលី ជែមីញ៉ុន មកកាន់អំណាចលើប្រទេសដែលកំពុងបែងចែកប៉ូលអំណាចច្រើន និង សេដ្ឋកិច្ចដែលផុយស្រួលដោយសារសង្រ្គាមពាណិជ្ជកម្មពិភពលោកដែលប្រកាសដោយលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ លោកលី ជែមីញ៉ុន នឹងត្រូវស្វែងរកទីតាំង សម្រាប់កូរ៉េខាងត្បូង នៅពេលការប្រឈមមុខរវាងប្រទេសចិន ដៃគូពាណិជ្ជកម្មទី១ និង សហរដ្ឋអាម៉េរិក អ្នកធានាជាប្រពៃណីនៃសន្តិសុខរបស់ប្រទេស។
ប្រមុខការទូតអាម៉េរិក លោកម៉ាកកូ រូប៊ីយ៉ូ បានផ្ញើសារអបអរសាទ និងរំឭកអំពីសម្ព័ន្ធមិត្តរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតុន ដែលមិនអាចកាត់ផ្តាច់បាន។
នៅអំឡុងសេចក្តីថ្លែងសន្ទរកថានៃការឡើងកាន់អំណាច លោកលី ជែមីញ៉ុន សន្យាភ្ជាប់ ឡើងវិញនូវកិច្ចសន្ទនា ជាមួយទីក្រុងព្យុងយ៉ាង និងធ្វើឲ្យល្អប្រសើរឡើងនូវទំនាក់ទំនង ជាមួយ ប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរនេះ។
លោកលី ជែមីញ៉ុន បានថ្លែងថា ៖ “ប្រសិនបើឲ្យគេជ្រើសរើស គឺសន្តិភាពគឺគ្រាន់បើជាង សង្រ្គាម”។ លោកបានសន្យានឹងពន្យល់ឲ្យកូរ៉េខាងជើងបោះចោលគំនិតការបង្កហេតុខាងនុយក្លេអ៊េរ និងយោធា ដោយបើកផ្លូវនៃទំនាក់ទំនង។
លោកលី ជែមីញ៉ុន ក៏បានព្រមានថា លទ្ធិការពារនិយមគំរាមកំហែងការរស់រានមានជីវិតរបស់កូរ៉េខាងត្បូង ដែលអាស្រ័យយ៉ាងខ្លាំងលើការនាំចេញ។ លោកបានថ្លែងថា ៖ “ការប្រែប្រួលយ៉ាងលឿននៃសណ្តាប់ធ្នាប់ពិភពលោក មានដូចជាការកើនឡើងនៃលទ្ធិការពារនិយម និងការរៀបចំឡើងវិញនៃរចនាសម្ព័ន្ធនៃចង្វាក់ផ្គត់ផ្គង់ ក៏គំរាមកំហែងដល់ការរស់រានមានជីវិត របស់កូរ៉េខាងត្បូងដែរ។” លោកថ្លែងយោងលើភាពរប៉ាត់រប៉ាយដែលបង្កឡើងដោយសង្រ្គាម ពាណិជ្ជកម្ម ដែលដាក់ចេញដោយប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។
ការឡើងកាន់អំណាចរបស់លោកលី ជែមីញ៉ុន ដែលគណបក្សប្រជាធិតេយ្យមានសម្លេងភាគច្រើននៅរដ្ឋសភា នឹងស្ថាបនាឡើងវិញនូវភាពធម្មតានៃស្ថាបននៅក្នុងប្រទេសដែលឮសូរដោយសារចលាចលនយោបាយរយៈពេល ៦ខែមកហើយ បន្ទាប់ពីមានការប៉ុងប៉ុនធ្វើរដ្ឋប្រហាររបស់អតីតប្រធានាធិបតីលោក យូន សុកយូល។
លោកស្ហ៉ារុន យូន សាស្រ្តាចារ្យនៃការសិក្សាកូរ៉េនៅសកលវិទ្យាល័យណូត្រ៍ ដាម វិភាគថា ៖”នឹងមានការរំពឹងដ៏ខ្លាំងក្លាពីផ្នែកនៃសាធារណជនដើម្បីឲ្យលោកលី ជែមីញ៉ុន ពង្រឹងយន្តការការគ្រប់គ្រងស្ថាបន និងធានាទំនួលខុសត្រូវដ៏ធំនៃតំណាងរាស្រ្ត”។
លើសពីច្បាប់ពន្ធគយអាម៉េរិក និងចិន លោកលី ជែមីញ៉ុន ក៏នឹងមានកិច្ចការជាមួយអ្នកជិត ខាងកូរ៉េខាងជើង ដែលកំពុងឆ្លងកាត់រយៈពេលនៃភាពតានតឹងដ៏ខ្ពស់បំផុតក្រោមអណត្តិ ប្រធានាធិបតី យូន សុកយូល។
ចុងក្រោយ លោកលី ជែមីញ៉ុន នឹងត្រូវចាត់វិធានការបន្ទាន់ដើម្បីលើកកម្ពស់អត្រាកំណើត របស់ប្រទេសដែលសព្វថ្ងៃនេះគឺនៅទាបបំផុតលើពិភពលោក ដែលគំរាមនឹងធ្វើឲ្យប្រជាជនកូរ៉េខាងត្បូងថយចុះអស់ពាក់កណ្តាលពីពេលនេះដល់ឆ្នាំ២១០០។
Daily Program
