គ្រីស្តបរិស័ទវៀតណាមប្រមាណ១ម៉ឺននាក់ធ្វើធម្មយាត្រានៅដាណាង

ទីភ្នាក់ងារព័ត៌មានហ្វីដេស បានរាយការណ៍ថា ដើម្បីបញ្ចប់ព្រឹត្តិការណ៍រំលឹកដល់ព្រះនាងម៉ារីនៅខែឧសភា និង អបអរការចាប់ផ្តើមបុណ្យព្រះវិញ្ញាណយាងមកគ្រីស្តបរិស័ទវៀតណាមនៅអគ្គភូមិភាគដាណាង បានរៀបចំធម្មយាត្រាមួយដែលមានអ្នកចូលរួមដល់ទៅ ១ម៉ឺននាក់ ។
ប្រភពដដែលបានអះអាងថា ប្រទេសនេះមានប្រជាពលរដ្ឋសរុប ១១០លាននាក់ នៅក្នុងនោះគេបានដឹងថា ៨នាក់នៅក្នុងចំណោមធម្មយាត្រានេះ គឺត្រូវបានគេដឹងថា គឺបានធ្វើឡើងដោយគ្រីស្តបរិស័ទក្នុងអគ្គភូមិភាគរបស់ព្រះសហគមន៍ ដាណាង ដើម្បីរំលឹកដល់ខួប១៤០ ឆ្នាំនៃអាសនៈព្រះនាងព្រហ្មចារនី ម៉ារី ដើម្បីលើកទឹកចិត្តនិងឲ្យយុវវ័យឈ្វេងយល់អំពីជំនឿ។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោក អគ្គភិបាល យ៉ូសែប ដាង ឌុច (Joseph Dang Duc) នៃអគ្គអភូមិភាគហូ។
លោកអគ្គអភិបាលបានមានប្រសាសន៍អំពីពិធីនេះថា គឺជាព្រឹត្តិការណ៍មួយរំលឹកអំពីសេចក្តីស្រលាញ់ ជំនឿ ការប្តេជ្ញាចិត្ត ឱកាស និង ការស្ម័គ្រចិត្តដាក់ខ្លួនដើម្បីប្រឈមមុខនឹងបញ្ហានានា នៅពេលបច្ចុប្បន្ន។
សព្វថ្ងេនេះនៅប្រទេសវៀតណាម មានសានិក កាតូលិកមានប្រហែល ៧% នៃចំនួនប្រជាជន ពោលគឺស្មើនឹង៧លាននាក់៕
Daily Program
